ក្ដៅៗ! ប្រមុខ UN បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារអត្តឃាតនៅអគារការិយាល័យក្នុងប្រទេសអាហ្វហ្គានីស្ថាន

//s9.kh1.co/3a/3af95f7c30d897dca7c57db96813c67506028c7a.jpg
សង្គម

 ០៥-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារអត្តឃាតមួយថ្ងៃមុននៅឯអគាររដ្ឋបាលស្រុកមួយក្នុងខេត្តណានហ្គាហារបស់ប្រទេសអាហ្វហ្គានីស្ថាន

អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារអត្តឃាតមួយថ្ងៃមុននៅឯអគាររដ្ឋបាលស្រុកមួយក្នុងខេត្តណានហ្គាហារបស់ប្រទេសអាហ្វហ្គានីស្ថាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអគ្គលេខាធិការលោក Stephane Dujarric “ អគ្គលេខាធិការបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារអត្តឃាតកាលពីថ្ងៃទី ៣ ខែតុលានៅឯអគាររដ្ឋបាលស្រុកមួយក្នុងខេត្តណានហ្គាហារបស់ប្រទេសអាហ្វហ្គានីស្ថាននៅក្នុងតំបន់មួយដែលមានជនស៊ីវិលជាច្រើន។ អ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះត្រូវតែទទួលខុសត្រូវ” ។

កន្លែងដែលមានការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត
កន្លែងដែលមានការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត

សេចក្តីថ្លែងការណ៍បានបន្តថា “អគ្គលេខាធិការបានសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ហើយសូមជូនពរដល់អ្នកដែលរងរបួសឱ្យជាសះស្បើយឆាប់ៗ”។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា “លោកអគ្គលេខាធិការបានរំលឹកឡើងវិញពីភាពបន្ទាន់នៃការសម្រេចបាននូវការដោះស្រាយជម្លោះដោយសន្តិវិធី។ អង្គការសហប្រជាជាតិនៅតែប្តេជ្ញាគាំទ្រប្រជាជននិងរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងការខិតខំដ៏សំខាន់នេះ” ។

ស្ថានភាពនៅកន្លែងកើតហេតុក្រោយការបំផ្ទុះ
ស្ថានភាពនៅកន្លែងកើតហេតុក្រោយការបំផ្ទុះ

អ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់ត្រូវបានសម្លាប់ និង ៤២ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅខាងក្រៅការិយាល័យស្រុកមួយក្នុងខេត្ត ណានហ្កាហាភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍។ 

 យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរថា "ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលភេរវករបានបំផ្ទុះរថយន្តដឹកទំនិញតូចមួយនៅខាងក្រៅការិយាល័យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជិតការិយាល័យសំខាន់ក្នុងស្រុកក្នុងស៊ីនវ៉ាននៅពេលថ្ងៃត្រង់៕

អ្នករងគ្រោះពីការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត
អ្នករងគ្រោះពីការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត
អ្នករងគ្រោះពីការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត
អ្នករងគ្រោះពីការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T