ទីបំផុត PSG យកបានខ្សែប្រយុទ្ធមួយរូបនេះពីក្រុម Everton ហើយ

//s9.kh1.co/f9/f93ed7e441fdf3c4514c8a8a01892a474d2c92ea.jpg
កីទ្បា

 ០៥-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធក្រុម Everton កីឡាករ Moise Kean នឹងត្រូវចំណាយពេលពេញមួយរដូវកាលជាមួយក្រុម Paris Saint-German នៅក្នុងលក្ខខណ្ឌខ្ចីជើង

បរទេស៖ ខ្សែប្រយុទ្ធក្រុម Everton គឺកីឡាករ Moise Kean នឹងត្រូវចំណាយពេលពេញមួយរដូវកាលជាមួយក្រុម Paris Saint-German នៅក្នុងលក្ខខណ្ឌខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានផ្ទេរពីក្រុម Juventus ទៅកាន់ក្រុម Everton កាលពីខែសីហា ឆ្នាំ២០១៩ ដែលរូបគេបានស៊ុតបញ្ចូលទីចំនួន ៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣៧ ដងគ្រប់កម្មវិធីទាំងអស់។

  កីឡាករ Moise Kean
  កីឡាករ Moise Kean

កីឡាករវ័យ ២០ ឆ្នាំរូបនេះមិនសូវជាបានបង្ហាញខ្លួនជម្រើសដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹក Carlo Ancelotti ឡើយ។

យ៉ាងណាមិញ កុងត្រារវាងក្រុម PSG ជាមួយនឹងខ្សែប្រយុទ្ធ Edinson Cavani និង Eric Maxim Choupo-Moting ត្រូវបានបញ្ចប់នារដូវកាលមុន ដូច្នេះមានន័យថា តំណែងខ្សែប្រយុទ្ធរបស់ក្រុម PSG ពេលនេះរួមមានកីឡាករ Neymar, Kylian Mbappe, Mauro Icardi និងកីឡាករចំណូលថ្មី Moise Kean នេះឯង៕    

  កីឡាករ Moise Kean
  កីឡាករ Moise Kean
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T