ភ្នំពេញ:បើទោះបីជា ក្រុមអ្នកភូមិ ខិតខំជួយសង្រោ្គះ យ៉ាងណាក៏ដោយ ក៏មិនអាចជួយ ស្រោចស្រង់ អាយុ ជីវិតបុរសម្នាក់ ដែលបានខ្យល់គ នៅតាមផ្លូវ ខណ:ធ្វើដំណើរជាមួយ កូនទៅស្រុក កំណើត។

ក្រុមអ្នកភូមិបានឲ្យដឹងថា បុរសដែលស្លាប់នេះ បានធ្វើដំណើរពីភ្នំពេញជាមួយកូនប្រុសម្នាក់ ស្រាប់តែនៅពេល ជិះហួសវត្តចម្ប៉ាបន្តិច ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥ និងលេខ១៦ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ ក្បាលកោះ ខណ្ឌមានជ័យ ក៏ស្រាប់តែឃើញម៉ូតូឈប់ រួចបុរសនោះក៏ដួលធ្លាក់ពីលើម៉ូតូ នៅម៉ោង១៦ និង១៥ នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ ។

អ្នកធ្វើដំណើរតាមផ្លូវបានឲ្យដឹងថា ក្រុមអ្នកភូមិ បាននាំគ្នាជួយ ដោយខ្លះរិតប្រេងខ្យល់ ខ្លះជួយចាប់ខ្យល់ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះ ជីវិតគាត់បាន ។

មន្រ្តីនគរបាលបានឲ្យដឹងថា បុរសដែលស្លាប់នេះ ឈ្មោះ តិច សឿន អាយុ៤៣ ឆ្នាំ បានរួមដំណើរជាមួយ កូនប្រុស តឿន សុខគង់ អាយុ១៥ ឆ្នាំ មានស្រុកកំណើតនៅ ភូមិអង្រ្កង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
មន្រ្តីនគរបាលបានដឹងថា កូនប្រុសជនរងគ្រោះ បានទាក់ទងក្រុនគ្រួសារ ដើម្បីមកទទួលសពឪពុក ទៅធ្វើបុណ្យនីស្រុកកំណើត ៕

ដោយ: ប៉ិច នរ:​​

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]