អុញ! យុវជនម្នាក់នេះ យកពស់ថ្លាន់យ៉ាងធំដើរលេងពេញផ្លូវ ផ្អើលដល់គេឯងអស់ (មានវីដេអូ)

//s9.kh1.co/2f/2f939ddd19681efda69ff401ef17e87bb1997a85.jpg
សង្គម

 ០៥-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

យុវជនម្នាក់ មិនបញ្ចេញឈ្មោះ បានយកពស់ថ្លាន់ប្រវែងប្រមាណ៣.៦ម៉ែត្រ ដែលជាសត្វចិញ្ចឹមរបស់ខ្លួន បណ្ដើរលេងពេញផ្លូវ ក្នុងទីប្រជុំជន Brighton និងបង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរ

អាមេរិក៖ កាលពីចុងខែកញ្ញា សប្ដាហ៍មុននេះ យុវជនម្នាក់ មិនបញ្ចេញឈ្មោះ បានយកពស់ថ្លាន់ប្រវែងប្រមាណ៣.៦ម៉ែត្រ ដែលជាសត្វចិញ្ចឹមរបស់ខ្លួន បណ្ដើរលេងពេញផ្លូវ ក្នុងទីប្រជុំជន Brighton និងបង្កឲ្យមានការភ័យខ្លាច បូករួមទាំងភ្ញាក់ផ្អើលដល់អ្នកដំណើរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានការព្រួយបារម្ភពីសុវត្ថិភាព អ្នកដែលឃើញហេតុការណ៍ក៏បានរាយការណ៍ទៅកាន់ប៉ូលិស ហើយប៉ូលិសក៏បានចុះទៅដល់ទីតាំងផ្ទាល់តែម្ដង។

ប៉ូលិសបានឲ្យដឹងដែរថា យុវជននោះ និងមិត្តភក្ដិរបស់គេ មានបំណងចង់ថតវីដេអូ និងយកទៅបង្ហោះនៅលើយូធូប ដោយពួកគេទាំងពីររៀបចំឲ្យពស់ថ្លាន់វារលើដី និងអញ្ជើញអ្នកដើរឆ្លងកាត់តាមផ្លូវ លើកកាន់ពស់ថ្លាន់។

យ៉ាងណាមិញ ក្រោយពីប៉ូលិសព្យាយាមនិយាយជាមួយយុវជននោះរួចមក គេក៏យល់ព្រមយកពស់ថ្លាន់ត្រលប់ទៅផ្ទះវិញផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

យុវជនរូបនោះ និងពស់ថ្លាន់របស់គេ
យុវជនរូបនោះ និងពស់ថ្លាន់របស់គេ
យុវជនរូបនោះ និងពស់ថ្លាន់របស់គេ
យុវជនរូបនោះ និងពស់ថ្លាន់របស់គេ
យុវជនរូបនោះ និងពស់ថ្លាន់របស់គេ
យុវជនរូបនោះ និងពស់ថ្លាន់របស់គេ
ពស់ថ្លាន់របស់យុវជនខាងលើ
ពស់ថ្លាន់របស់យុវជនខាងលើ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T