ប្លែកទៀតហើយ! ក្រោយពីបាត់បង់ស្នេហ៍ចាស់ បុគ្គលិកសត្វបានជួយប្រកាសរកគូស្នេហ៍ថ្មី ឲ្យទៅសត្វភេ នៅតាមអ៊ីនធឺណេត

//s9.kh1.co/5b/5b281ebe498aa44e64fb772c3e300f14358bf89a.jpg
សង្គម

 ០៥-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមការងារបានបង្កើតទម្រង់ការណាត់ជួបតាមអ៊ីនធឺណេត នៅលើគេហទំព័រមួយ ក្នុងក្ដីសង្ឃឹមថាអាចនឹងស្វែងរកភេផ្សេងទៀត។

អង់គ្លេស៖ ទីជម្រកសម្រាប់សត្វភេមួយកន្លែងនៅក្នុងប្រទេសអង់គ្លេសបានជួយប្រកាសការណាត់ជួបមួយ សម្រាប់សត្វភេមួយក្បាល ដែលទើបតែបាត់បង់ដៃគូរបស់វា ហើយឥឡូវនេះវាបានរកឃើញស្នេហាម្ដងទៀតហើយ។ សត្វភេអាស៊ីឈ្មោះ ហារីស អាយុ១០ឆ្នាំកំពុងរស់នៅក្នុងដែនជម្រក Cornish Seal Sanctuary នៅក្នុងតំបន់ Cornwall ប្រទេសអង់គ្លេស ដែលបានបាត់បង់ដៃគូរបស់វាឈ្មោះ Apricot បន្ទាប់ពីភេញីនេះបានស្លាប់នៅអាយុ១៦ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វភេឈ្មោល ហារីស ជាមួយដៃគូរបស់វា Apricot នៅក្នុងឆ្នាំ២០១៩
សត្វភេឈ្មោល ហារីស ជាមួយដៃគូរបស់វា Apricot នៅក្នុងឆ្នាំ២០១៩

ភេឈ្មោលមួយក្បាលនេះនៅម្នាក់ឯងជាលើកដំបូង ក្នុងរយៈពេលបួនឆ្នាំនេះ។ ក្រុមការងារបានបង្កើតទម្រង់ការណាត់ជួបតាមអ៊ីនធឺណេត នៅលើគេហទំព័រមួយ ក្នុងក្ដីសង្ឃឹមថាអាចនឹងស្វែងរកភេផ្សេងទៀត ដែលត្រូវការសេចក្ដីស្រឡាញ់ដែរ។ គួរបញ្ជាក់ផងដែរថា សត្វភេហារីសបានមកដល់ដែនជម្រកនេះនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីវាត្រូវបានគេយកចេញពីគ្រួសាររបស់វា នៅក្នុងសួនសត្វ Welsh Mountain Zoo។

ការណាត់ជួបត្រូវបានប្រកាស នៅលើគេហទំព័រមួយ
ការណាត់ជួបត្រូវបានប្រកាស នៅលើគេហទំព័រមួយ

ដោយសារតែសត្វភេនានាតែងតែរស់នៅជាគូ ហើយហារីសគឺជាសត្វល្អផងដែរនោះ ក្រុមការងារក៏បានគិតគូរថា វាសាកសមនឹងទទួលបានក្ដីស្នេហ៍ជាលើកទីពីរ។ ជាសំណាងល្អ មានសត្វភេញីមួយក្បាលឈ្មោះ Pumpkin នៅឯដែនជម្រក Sea Life Scarborough ក៏ទើបតែបាត់បង់ដៃគូរបស់វាផងដែរ។

ខណៈពេលដែលការណែនាំសត្វភេទាំងពីរឲ្យស្គាល់គ្នាអាចជារឿងពិបាក ក្រុមការងារទាំងពីរបានសម្រេចចិត្តនាំហារីសទៅកាន់ដែនជម្រករបស់ Pumpkin ព្រោះភេឈ្មោលអាចនឹងងាយស្រួលក្នុងការទទួលយកសត្វភេញី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T