ជីវិតស្នេហា ស្វាមីវ័យចំណាស់ តែទៀង មុំសុធាវី មានក្តីសុខពេញទី

//s9.kh1.co/74/742e8f084f66484c6c92fa0dd3fe6c650e56e97f.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

អ្នកនាង ទៀង មុំសុធាវី កំពុងតែធ្វើឲ្យហ្វេន មានការចាប់អារម្មណ៍ នឹងជីវិតគូរបស់អ្នកនាង យ៉ាងខ្លាំង ដែលមានស្វាមី បានស្រលាញ់ថ្នាក់ថ្នម យ៉ាងពេញទំហឹង។

បរទេស៖ អ្នកនាង ទៀង សុធាវី តែងតែធ្វើឲ្យហ្វេន​ នឹករំលឹកសម្លេងរបស់នាងជានិច្ច បើទោះបីជា ពេលនេះ រូបនាង លែងបង្ហើរសំនៀង ដូចកាលពីមុន ក្រោយចូលរោងជ័យ ជាមួយនឹង ស្វាមីរបស់នាង កាលពីប៉ុន្មានខែមុន ដោយសារតែ អ្នកនាង ត្រូវការ មើលថែស្វាមី និង បំពេញមុខងារជាប្រពន្ធ នៅផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ ជាមួយនឹង ស្វាមី កំពុងតែធ្វើឲ្យមហាជន មានការពេញចិត្ត ពេញថ្លើម ដែលរូបនាង​ ទទួលបាននូវក្តីសុខ យ៉ាងពេញទំហឹង នៅក្នុងរង្វង់គ្រួសារ ហើយក៏ជាក្តីប្រាថ្នា សម្រាប់មនុស្សគ្រប់រូប ប្រាថ្នាចង់បានដែរ។​

ជាក់ស្តែង បើទោះបីជា អ្នកនាង ទៀង មុំសុធាវី បានស្វាមីវ័យចំណាស់ តែស្វាមីអ្នកនាង បានបំពេញតួនាទីជាស្វាមី យ៉ាងល្អ ដែលរៀងរាល់ពេលទំនេរ គឺរូបលោក តែងតែ នាំភរិយារូបស្អាត ដើរលេង លំហែកាយ ហើយឆ្លៀតពេល សាងក្តីស្នេហ៍ ឲ្យដូចកាលពីស្រលាញ់គ្នាពីមុន។ យ៉ាងណាមិញ ក្តីសុខដែលអ្នកនាង ទៀង មុំ សុធាវី ដែលបានពីស្វាមី គឺជាក្តីសុខពិត និងស្រស់ថ្លាបំផុត ទោះជាមានលុយច្រើនប៉ុណ្ណា ក៏មិនស្មើនឹងទទួលនូវសុភមង្គល យ៉ាងពេញលេញ ពីស្វាមីបែបនេះទេ៕

ទៀង មុំសុធាវី
ទៀង មុំសុធាវី
ទៀង មុំសុធាវី
ទៀង មុំសុធាវី
ទៀង មុំសុធាវី
ទៀង មុំសុធាវី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំសុធាវី និងស្វាមី
ទៀង មុំ​សុធា​វី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T