អាមេរិក៖ ថ្មីៗនេះ នារីម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា Kalaxxyy បានល្បីល្បាញពាសពេញបណ្ដាញសង្គម ក្រោយពីបែកធ្លាយវីដេអូនាងរាំ ដែលបង្ហោះឡើងដោយចៅហ្វាយនៅកន្លែងការងារថ្មីរបស់នាងផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូឃ្លីបខ្លីមួយ ដែលថតចេញពីកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា នាង Kalaxxyy បានដើរចេញពីសម្ភាស៍ការងារនៅអគារក្រុមហ៊ុនមួយកន្លែង ហើយលុះមកដល់កន្លែងចតរថយន្ដ នាងបានងាកមើលឆ្វេងស្ដាំដើម្បីប្រាកដចិត្តថាគ្មាននរណានៅក្បែរៗនោះ រួចក៏ចាប់ផ្ដើមរាំយ៉ាងមានសុភមង្គលតែម្ដង។
ក្រោយពីវីដេអូល្បីល្បាញរួចមក នាង Kalaxxyy បានសម្ដែងនូវការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ដែលចៅហ្វាយថ្មីរបស់នាងបង្ហោះវីដេអូនេះ។ ហើយនាងក៏បាននិយាយថាដែរថា៖
យ៉ាងណាមិញ បើគិតមកត្រឹមថ្ងៃសៅរ៍ម្សិលមិញ វីដេអូខាងលើ ទទួលបានអ្នកចុចចូលទស្សនាចំនួនជាង២០លានដងឯណោះនៅលើបណ្ដាញសង្គម៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖