ស្របទឹកមុខសុភាព ដល់សុគន្ធ និសា ស្លៀកឈុតបែបនេះទៀត កាន់តែសមសួន

//s9.kh1.co/aa/aa884de96b453f7894af70612a0cdf5a888df235.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សុគន្ធ និសា ជារឿយៗនាងតែងតែត្រូវបានគេនិយាយសរសើរជាមួយភាពប៉ិនប្រសប់ក្នុងវិស័យចម្រៀងរបស់នាងជាញឹកញាប់ ពិសេសសម្រស់របស់តារាស្រីរូបនេះ ក៏មិនអន់ផងដែរ ពោលគឺនាងស្រស់ស្អាតហើយ ថែមទាំងមានចរិតសុភាពរាបសាថែមទៀតផង។

ភ្នំពេញ៖ បើនិយាយដល់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពក្នុងផលិតកម្ម​រស្មីហង្សមាសអ្នកនាង​ សុគន្ធ និសា អ្នកគាំទ្រទាំងឡាយប្រាកដជាបានជ្រាបរួចមកហើយថា តារាស្រីរូបនេះ ក្រៅពីមានទេពកោសល្យសិល្បៈដ៏ប៉ិនប្រសប់ និងមានចរិតសុភាពស្រគត់ស្រគំ ពូកែបត់បែនបានគ្រប់កាលៈទេសៈហើយនោះ នាងក៏តែងតែត្រូវបានមហាជន និយាយសរសើរអំពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ជាញឹកញាប់ផងដែរ ពិសេសនៅពេលដែលបង្ហាញមុខតាមបណ្ដាញសង្គមម្ដងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពេលថ្មីៗនេះ សុគន្ធ នីសា ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួនជាច្រើនសន្លឹកថែមទៀត នៅលើបណ្ដាញសង្គម ដោយបានបង្ហាញសម្រស់ដ៏ស្រស់ផូរផង់ ជាមួយនឹងការស្លៀកសម្លៀកបំពាក់បែបជាឈុតប្រពៃណីខ្មែរ ដែលមានការរៀបចំតុបតែងម៉ូតសក់និងការផាត់មុខបែបជានារីសុភាពរម្យទមម្នាក់ រួមជាមួយស្នាមញឹញឹមយ៉ាងស្រទន់របស់តារាស្រីនេះថែមទៀតនោះ មើលយូរៗទៅ សុគន្ធ នីសា ពិតជាស្រស់ស្អាត មិនចាស់តាមវ័យ គួរឲ្យចង់គយគន់តែម្ដង។

យ៉ាងណាមិញ តាមរយៈរូបភាពថ្មីៗជាច្រើនសន្លឹករបស់តារារូបនេះ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា មានអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តជាមួយរូបភាពទាំងនោះ និងបានពោលពាក្យសរសើរជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T