យូរៗបញ្ចេញម្ដង ជីមមី ស្លៀកឈុតប៊ីគីនី បង្អួតរាងសាហាវ

//s9.kh1.co/58/58363694c8f92553013aa455bdbd6a6342f5d000.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយជោគជ័យលើវិស័យសិល្បៈ កញ្ញា ជីមមី កាន់តែមានរូបសម្រស់ស្អាតប្លែកជាមុន ចំណែករូបរាងរឹតស្រឡូនស្អាត ខណៈស្លៀកឈុតប៊ីគីយ៉ាងដូច្នេះ។

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីការិនីកញ្ញា ជីមមី កាន់តែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកគាំទ្រ តាមរយៈទេពកោសល្យអាច និយាយបានច្រើនភាសានោះ។ ក្រៅពីមានសមត្ថភាពហើយ តារាស្រីរូបនេះ ក៏មានរូបឆោមស្រស់សោភា លេចធ្លោគួរឲ្យទាក់ទាញថែមទៀតផង ដោយពេលនេះ នាងមានទាំងមុខមាត់ស្អាត និងរូបរាងតូចច្រឡឹងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងភាពស្រស់ស្អាត តារារាងខ្ពស់ស្រឡះរូបនេះ មានការរៀបចំជាមួយនឹងស្ទាយ៍ប្លែកៗសាកសមជាមួយដងខ្លួន ហើយទាន់សម័យមិនចាញ់តារាបរទេសប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត ស្ទើរតែគ្រប់ពេលកញ្ញា ជីមមី តែងតែធ្វើឲ្យទស្សនិកជនជាច្រើនចាប់ភ្លឹក លង់នឹងសម្រស់នាងគ្រប់គ្នាតែម្ដង មិនថា ស្លៀពាក់បែណានោះទេ។ ក្នុងនោះដែរ គេចាប់អារម្មណ៍ឃើញថា មួយរយៈចុងក្រោយនេះ ពិធីការិនីរូបនេះ រឹតហ៊ានស្លៀកបញ្ចេញនៅរូបរាងជាមួយឈុតស៊ិចស៊ីទៀតផង។ 

ជាក់ស្ដែង មួយម៉ោងមុននេះ កញ្ញា ជីមមី បានផុសរូបស្លៀកនៅឈុតប៊ីគីនីបង្អួតសាច់សខ្ចី និងរូបរាងនៅអាងហែលទឹក ធ្វើឲ្យហ្វេនៗមើលសឹងតែមិនដាក់ភ្នែកគ្រប់ៗគ្នាតែម្ដង។ ដោយគ្រប់ពេល ធ្លាប់តែឃើញនាងតុបតែងខ្លួនបែបស៊ីវិល័យ និងស្ទាយ៍ឃ្យូតៗ តែមុននេះ នាងបានផ្លាស់ប្ដូរមកស្លៀកពាក់បែបស៊ិចស៊ីយ៉ាងដូច្នេះ ពិតជាស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ខ្លាំង ទាំងស្បែក និងដងខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយអ្នកគាំទ្រឃើញរូបភាពប៉ុន្មានសន្លឹកនេះរួច ពួកគេបាននិយាយសរសើរពីរូបរាងនាងសឹងតែមិនដាច់ពីមាត់គ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
Jimmy meng
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T