កំពុងថតវីដេអូ Tik Tok សុខៗ ស្រាប់តែប៉ូលិសមកដើរល្បាតអ្នកមិនពាក់ម៉ាស់នៅតាមទីសាធារណៈ (មានវីដេអូ)

//s9.kh1.co/7b/7b108fad614f6f8493ee438d6b89070ce4c67d1a.jpg
សង្គម

 ០៤-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ មានវីដេអូមួយនៅលើបណ្ដាញសង្គម Tik Tok បង្ហាញឲ្យឃើញ យុវតី និងយុវជនមួយក្រុម មានគ្នាចំនួន៤នាក់ បានឈររាំពីមុខទូរសព្ទដៃនៅទីសាធារណៈ ដោយមិនមានពាក់ម៉ាស់ការពារឡើយ។

សិង្ហបុរី៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-១៩មក នៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក បានចេញវិធានការយ៉ាងតឹងរុឹង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ។ បើងាកទៅកាន់ប្រទេសសិង្ហបុរីវិញ មានក្រុមប៉ូលិសដើរល្បាតតាមទីសាធារណៈជារឿយៗ ដើម្បីប្រាកដថាពលរដ្ឋបានពាក់ម៉ាស់ការពារ និងមិនឆ្វេសប្រហែសក្នុងការការពារខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយថ្មីៗនេះ មានវីដេអូមួយនៅលើបណ្ដាញសង្គម Tik Tok បង្ហាញឲ្យឃើញ យុវតី និងយុវជនមួយក្រុម មានគ្នាចំនួន៤នាក់ បានឈររាំពីមុខទូរសព្ទដៃនៅទីសាធារណៈ ដោយមិនមានពាក់ម៉ាស់ការពារឡើយ។ ហើយភ្លាមៗនោះ ក៏ស្រាប់តែមានប៉ូលិសចំនួន២នាក់ បានដើរសំដៅចូលមកយ៉ាងមុឺងម៉ាត់ និងពាក់ម៉ាស់ការពារត្រឹមត្រូវផងដែរ។

យ៉ាងណាមិញ វីដេអូខាងលើនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយទន្ទឹមនឹងនេះដែរ គេមិនដឹងទេថា ប៉ូលិសទាំងពីរផាកពិន័យទៅដល់ក្រុមយុវតី និងយុវជននោះឬយ៉ាងណាឡើយ តែប្រសិនបើផាកពិន័យមែន ក្នុងម្នាក់អាចនឹងត្រូវបង់ប្រាក់ចំនួន៣០០ដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
ប៉ូលិសទាំងពីរ
ប៉ូលិសទាំងពីរ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T