លោក ដូណាល់ ត្រាំ បានបង្ហាញអារម្មណ៍ នៅក្នុងវីដេអូថ្មីមួយ ក្រោយពីបានឆ្លងជំងឺកូវីដ-១៩

//s9.kh1.co/5d/5d681477e821850fc6b52a11019eeca95a51e00d.jpg
សង្គម

 ០៤-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

លោកបានលើកឡើងទៀតថា គាត់មានការប្ដេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាជាសកល។

អាមេរិក៖ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញវត្តមានរបស់លោកសាជាថ្មី ក្រោយពីបានធ្វើតេស្ដរកឃើញថា បានឆ្លងជំងឺកូវីដ-១៩។ នៅក្នុងវីដេអូ លោក ត្រាំ​ បានថ្លែងអំណរគុណទៅកាន់បុគ្គលិកសុខាភិបាល ដែលបានខ្នះខ្នែងជួយគាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោកប្រធានាធិបតីបានបញ្ជាក់ថា គាត់បានមកដល់ទីនេះគឺមិនទាន់មានអារម្មណ៍ល្អនៅឡើយ តែឥឡូវបានធូរស្រាលជាងមុន។ លោកបានបន្ថែមទៀតថា គាត់នឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗ និងបានលើកឡើងទៀតថា គាត់មានការប្ដេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាជាសកល។ មិនតែប៉ុណ្ណោះ លោក ត្រាំ បានថ្លែងថា រូបលោកពិតជាអរគុណខ្លាំងណាស់ ចំពោះអ្នកដែលបានជូនពរគាត់នៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជាមេដឹកនាំពិភពលោកទាំងឡាយ ដែលបានបង្ហាញពីក្ដីព្រួយបារម្ភផងដែរ។

គាត់ក៏បាននិយាយផងដែរថា ស្ត្រីទីមួយមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ ដោយបង្ហាញប្រាប់ថា ភរិយារបស់គាត់នៅក្មេងជាងគាត់ ហើយដូច្នេះវាស្ថិតនៅក្នុងហានិភ័យទាប ជាងលោកប្រធានាធិបតីដែលមានអាយុ៧៤ឆ្នាំ។ លោក ត្រាំ នឹងរង់ចាំមើលលទ្ធផលនៃការធ្វើតេស្ដបន្ថែម នៅប៉ុន្មានថ្ងៃខាងមុខទៀត ដោយសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T