កុលសម្ព័ន្ធនៅឥណ្ឌូណេសុី មានកែវភ្នែកពណ៌ខៀវថ្លាយ៉ាងពិសេស

//s9.kh1.co/2b/2bbebd200f998b44db732a5a0e216f74e62ceb4e.jpg
សង្គម

 ០៤-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កុលសម្ព័ន្ធ Buton មានរោគសញ្ញានៃជំងឺមួយហៅថា Waardenburg ដែលបណ្ដាលឲ្យពួកគេមានការផ្លាស់ប្ដូរហ្សែនតំណពូជ

ឥណ្ឌូណេសុី៖ កុលសម្ព័ន្ធ Buton រស់នៅលើកោះ Buton ដែលជាកោះធំជាងគេទី១៩នៅឥណ្ឌូណេសុី មានកែវភ្នែកពណ៌ខៀវភ្លឺថ្លា និងប្លែកខុសពីគេដទៃ។ ហើយពួកគេ ត្រូវបានបែងចែកទៅជាកុលសម្ព័ន្ធតូចៗជាច្រើន ដែលខ្លះមានជំងឺដ៏កម្រមួយ និងត្រូវបានគេស្គាល់ថាជារោគសញ្ញា Waardenburg ដែលប៉ះពាល់ដល់ពណ៌សម្បុរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រោគសញ្ញា Waardenburg គឺជាការផ្លាស់ប្ដូរហ្សែនតំណពូជ ដែលត្រូវបានគេប៉ាន់ស្មានថា មានវត្តមានលើមនុស្សចំនួនម្នាក់គត់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សចំនួន៤២,០០០នាក់។ ទន្ទឹមនឹងនេះ វាក៏អាចនឹងបណ្ដាលឲ្យកែវភ្នែកផ្លាស់ប្ដូរទៅជាពណ៌ផ្សេងៗទៀត និងបាត់បង់ការស្ដាប់ពីផ្នែកត្រចៀកផងដែរ។

គួរឲ្យដឹងដែរថា កោះ Buton មានទំហំផ្ទៃដីចំនួន១៧០០មៃល៌ការ៉េ និងមានចំនួនប្រជាជនសរុបក្រោម៤៥០,០០០នាក់ ដែលភាគច្រើនរស់នៅតាមកុលសម្ព័ន្ធដាច់ស្រយាល ហើយកោះនេះភាគច្រើនគ្របដណ្ដប់ទៅដោយព្រៃលិចទឹកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
កុនសម្ព័ន្ធ Buton 
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T