នឹកស្មានមិនដល់! ពេលដឹងតម្លៃឈុតមួយនេះ របស់ Park Jimin ក្រុម BTS

//s9.kh1.co/0c/0c72633d534b38eabf42fee00222cbeccaea1a16.jpg
នារី

 ០៥-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសសង្ហាមុខស្រស់របស់ក្រុមBTS លោក ផាត​ជីមីន​(PARK JIMIN ) គ្រងឈុត ហានបុក ក្នុងតម្លៃ......

កូរ៉េខាងត្បូង៖​ មនុស្សសឹងតែគ្រប់រូបសុទ្ធតែងគិតថា​តារា មិនថាក្នុងប្រទេស ឬ ក្រៅប្រទេសទេ ត្រូវតែស្លៀកពាក់នូវសម្លៀកបំពាក់ដែលមានតម្លៃថ្លៃ ស្អាតៗ​ប្លែកៗ និងមានភាពថ្លៃថ្នូជាដើម ដើម្បីឲ្យសក្តិសមនឹងកិត្តិយស​ជាតារា​ តែជាក់ស្តែងមិនបាច់ចាំបែបនេះ​រហូតក៏បានដែរ ព្រោះថាយើងដឹងស្រាប់ហើយពួកគាត់​ប្តូរផ្លាស់ច្រើនម៉ូត មិនថា​សម្លៀកបំពាក់ ឬ​គ្រឿងតុបតែងខ្លួនទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះក្រុមតារាចម្រៀងប្រុសរបស់ប្រទេសកូរ៉េ​ក្រុម BTS បានចូលរួមកម្មវិធីមួយនៅថ្ងៃទី ២៩ ខែកញ្ញា​ ឆ្នាំ ​២០២០ ដោយបានបញ្ចេញការស្វាគមន៍របស់ពួកគេសម្រាប់ឆ្នាំជូស៊ុក (Chuseok) ដែលហៅថា “រដូវស្លឹកឈើជ្រុះ” ថ្ងៃឈប់សម្រាករយៈពេល ៣ ថ្ងៃទាំងនៅកូរ៉េខាងជើង និងកូរ៉េខាងត្បូងដែលប្រារព្ធនៅថ្ងៃទី ១៥ នៃខែទី ៨ តាមច័ន្ទគតិនៅលើព្រះច័ន្ទពេញវង់ វាក៏ជាថ្ងៃឈប់សម្រាកសាធារណៈដ៏ធំមួយនៅប្រទេសកូរ៉េ​។ ដោយនៅក្នុងកម្មវិធីនេះផងដែលពួកគាត់បាន​រៀបចំខ្លួនបែប​ប្រពៃណីកូរ៉េ​គឺ សម្លៀកពាក់ឈុតហានបុកគ្រប់ៗរូបតែម្តង ហើយបានបង្ហាញចេញនូវភាពស្រស់សង្ហា យ៉ាងខ្លាំងដែលយើងច្បាស់ជាគិតថា​វាមានតម្លៃថ្លៃគ្រប់ៗឈុតមិនខានសម្រាប់សមាជិកនីមួយៗមិនខានក្នុងក្រុមមួយនេះ។

ការស្វាគមន៍របស់ក្រុមBTS  សម្រាប់ 

ឆ្នាំ ជូស៊ុក (year’s Chuseok,)
ការស្វាគមន៍របស់ក្រុមBTS  សម្រាប់ ឆ្នាំ ជូស៊ុក (year’s Chuseok,)

ដោយនៅក្នុងកម្មវិធីនេះផងដែរ ពួកគាត់បាន​រៀបចំខ្លួនបែប​ប្រពៃណីកូរ៉េ​គឺ សម្លៀកពាក់ឈុតហានបុកគ្រប់រូបតែម្តង ហើយបានបង្ហាញចេញនូវភាពស្រស់សង្ហាយ៉ាងខ្លាំង ដែលយើងច្បាស់ជាគិតថា​វាមានតម្លៃថ្លៃគ្រប់ៗឈុតមិនខានសម្រាប់សមាជិកនីមួយៗក្នុងក្រុមមួយនេះ។

លោក ផាត​ជីមីន​(PARK JIMIN )
លោក ផាត​ជីមីន​(PARK JIMIN )

ហួសចិត្ត និងនឹកស្មានមិនដល់ទេថា សមាជិកក្នុងក្រុម BTS ម្នាក់ ត្រូវបែកធ្លាយនូវតម្លៃឈុតដែលលោកគ្រងក្នុងការស្វាគមន៍របស់ក្រុម BTS សម្រាប់ឆ្នាំជូស៊ុក ( Chuseok) គឺ លោក ផាត​ជីមីន​ (PARK JIMIN )

រឿងរ៉ាវនេះបានកើតឡើងភ្លាមៗបន្ទាប់ពីខ្សែវីដេអូបានចាក់ផ្សាយលើបណ្តាញសង្គមក្រុម ARMYs  របស់ក្រុម BTS ដែលមានទេពកោសល្យបានរកឃើញឈុតហានបុកដូចគ្នាជាមួយ ផាត​ជីមីន​ (PARK JIMIN ) ពាក់បេះដាក់នៅកម្មវិធីពីគណនី TWITTER តែវាពិតជាអស្ចារ្យណាស់តម្លៃជួលរបស់វាត្រឹមតែ ៥៩.៥០០ វ៉ុន (៥១,០៦ ដុល្លារអាមេរិក) នឹងតម្លៃដើម ១១០,០០០ វ៉ុន (៩៤,៤០ ដុល្លារ) ប៉ុណ្ណោះ៕  

លោក ផាត​ជីមីន​(PARK JIMIN )
លោក ផាត​ជីមីន​(PARK JIMIN )
តម្លៃឈុតដែលលោក ផាត​ជីមីន​(PARK JIMIN ) ពាក់ក្នុងកម្មវិធី
តម្លៃឈុតដែលលោក ផាត​ជីមីន​(PARK JIMIN ) ពាក់ក្នុងកម្មវិធី
តម្លៃឈុតដែលលោក ផាត​ជីមីន​(PARK JIMIN ) ពាក់ក្នុងកម្មវិធី  ក្នុងតម្លៃ៥៩.៥០០ វ៉ុន (៥១,០៦ ដុល្លារអាមេរិក
តម្លៃឈុតដែលលោក ផាត​ជីមីន​(PARK JIMIN ) ពាក់ក្នុងកម្មវិធី  ក្នុងតម្លៃ៥៩.៥០០ វ៉ុន (៥១,០៦ ដុល្លារអាមេរិក
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T