ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ចំណាយពេលដើរជិត១០០ថ្ងៃ ពីប្រទេសអុីតាលី ដើម្បីទៅជួបជីដូននៅប្រទេសអង់គ្លេស

//s9.kh1.co/fb/fb6e6f33abbc57b3aebdad18c47dd137cbd6e6a9.jpg
សង្គម

 ០៣-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ឈ្មោះ Romeo Cox បានចំណាយពេល៩៣ថ្ងៃ ដើរចម្ងាយ១,៧០០ម៉ាយ ពីទីក្រុង Palermo ប្រទេសអុីតាលី ទៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាមួយឪពុក ដើម្បីបានជួបនឹងជីដូនរបស់ខ្លួននៅទីនោះ

បរទេស៖ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ឈ្មោះ Romeo Cox បានចំណាយពេល៩៣ថ្ងៃ ដោយធ្វើដំណើរចម្ងាយ១,៧០០ម៉ាយ៍ (ឬស្មើនឹង២,៧៣៥គីឡូម៉ែត្រ) ពីទីក្រុង Palermo  ប្រទេសអុីតាលី ទៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាមួយឪពុក ដើម្បីបានជួបនឹងជីដូនរបស់ខ្លួននៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Romeo បានចាកចេញពីទីក្រុង Palermo នៅថ្ងៃទី២០ ខែមិថុនា ជាមួយឪពុកឈ្មោះ Phil អាយុ៤៦ឆ្នាំ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសអុីតាលី ស្វីស និងបារាំង ហើយបានមកដល់ទីក្រុងឡុងដ៍ថ្ងៃទី២១ ខែកញ្ញា។ បច្ចុប្បន្ន អ្នកទាំងពីរកំពុងធ្វើចត្ដាឡីស័ករយៈពេលសប្ដាហ៍សិន ទើបអាចជួបជាមួយលោកយាយ Rosemary អាយុ ៧៧ឆ្នាំបាន។  

ក្នុងដំណើរដ៏វែងឆ្ងាយ និងឆ្លងកាត់ឧបគ្គសជាច្រើនរបស់អ្នកទាំងពីរក្រៅពីការធ្វើដំណើរដោយថ្មើជើង រួមមានការធ្វើដំណើរតាមទូក ជិះកង់ និងជិះសត្វលាមួយក្បាលផងដែរ។ ដោយឡែក ចំពោះកន្លែងស្នាក់អាស្រ័យបណ្ដោះអាសន្នវិញ ឪពុកកូនទាំងពីរបានដេកនៅតាមព្រះវិហារ សណ្ឋាគារ និងបោះតង់ជាដើម ខណៈអ្នកស្រុកមួយចំនួនក៏បានផ្ដល់ជាផ្ទះផងដែរ។ ហើយពេលខ្លះ ពួកគេបានដេក​នៅក្បែរ​សំបុក​ឃ្មុំ និងធ្លាប់ត្រូវបានឆ្កែដេញខាំក៏មាន តែទោះជាយ៉ាងណា Romeo និងលោក Rosemary មិនដែលនឹងគិតថាបោះបង់ឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងប្រុស Romeo
ក្មេងប្រុស Romeo
Romeo  និងឪពុក
Romeo  និងឪពុក
Romeo 
Romeo 
Romeo 
Romeo 
Romeo 
Romeo 
Romeo 
Romeo 
Romeo  និងគ្រួសារ 
Romeo  និងគ្រួសារ 
ចម្ងាយពីប្រទេសអុីតាលីទៅអង់គ្លេស
ចម្ងាយពីប្រទេសអុីតាលីទៅអង់គ្លេស
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T