ក្លិប Santos បានផ្តួលក្លិប Olimpia ដើម្បីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខណ្ឌ Copa Libertadores

//s9.kh1.co/2c/2cb798b675c1340b516867162bc96919ffda433b.jpg
កីទ្បា

 ០៥-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ក្លិប Santos បានយកឈ្នះលើក្លិប Olimpia ក្នុងលទ្ធផល ៣-២ ដើម្បីទទួលបានមួយកៅអីក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Copa Libertadores កាលពីថ្ងៃព្រហស្បតិ៍

ប៉ារ៉ាហ្គាយ៖ ក្លិប Santos បានយកឈ្នះលើក្លិប Olimpia ក្នុងលទ្ធផល ៣-២ ដើម្បីទទួលបានមួយកៅអីក្នុងវគ្គចែកពូលនៃក្របខណ្ឌ Copa Libertadores កាលពីថ្ងៃព្រហស្បតិ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងបាល់ច្រើនមុនពេលកីឡាករ Jorge Recalde បានរកគ្រាប់បាល់ដោយស៊ុតបាល់ប៉េណាល់ទីនៅឯកីឡដ្ឋាន Manuel Ferreira ក្នុងរដ្ឋធានី Asuncion របស់ប្រទេសប៉ារ៉ាហ្គាយ។ ប៉ុន្តែអតីតខ្សែប្រយុទ្ធក្លិប Changchun Yatai កីឡាករ Marinho បានរកគ្រាប់បាល់តាមស្មើវិញនៅពាក់កណ្តាលតង់ហើយកីឡាករ Kaio Jorge បានព្យាយាមទាត់បាល់ចេញពីតំបន់គ្រោះថ្នាក់ដើម្បីធានាឱ្យក្លិប Santos ឈ្នះជាលើកទី ៤ បន្ទាប់ពួកគេប្រកួតបានចំនួន ៥ លើក។

ក្លិប Santos  Vs ក្លិប Olimpia 
ក្លិប Santos  Vs ក្លិប Olimpia 

ក្រុមយក្សប្រេស៊ីលមួយនេះបានកក់កៅអីរួចរាល់ហើយដើម្បីឈានទៅវគ្គ ១៦ ក្រុមចុងក្រោយដោយមិនគិតពីលទ្ធផលនៃការប្រកួតចុងក្រោយក្នុងពូលជាមួយក្រុមអាហ្សង់ទីន Defensa y Justicia នៅថ្ងៃទី ២០ ខែតុលាឡើយ។

ចំណែកក្លិប Olimpia ត្រូវតែផ្តួលក្លិប Delfin ហើយពឹងផ្អែកលើលទ្ធផលផ្សេងទៀតដែលនឹងឈានដល់ឱកាសនៃការឈានទៅវគ្គបន្ត។

ក្លិបដែលចូលរួមប្រគួតក្នុងក្របខ័ណ្ឌ Copa Libertadores ឆ្នាំ ២០២០
ក្លិបដែលចូលរួមប្រគួតក្នុងក្របខ័ណ្ឌ Copa Libertadores ឆ្នាំ ២០២០

ទន្ទឹមនឹងនេះក្លិប Guarani ក៏បានកក់កៅអីនៅដំណាក់កាលបន្ទាប់នៃការប្រកួតជាមួយនឹងជ័យជម្នះ ៣-១ នៅ Tigre ។ កីឡាករ Johan Romana, Jose Florentin និងកីឡាករ Cecilio Dominguez បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមប៉ារ៉ាហ្គាយ ខណៈដែលកីឡាករ Pablo Magnin គឺជាអ្នកជួយរកគ្រាប់បាល់សម្រាប់ក្រុមអាហ្សង់ទីន។

នៅក្នុងការប្រកួតផ្សេងទៀតក្នុងថ្ងៃតែមួយកាលពីថ្ងៃព្រហស្បតិ៍ក្លិប Delfin របស់ប្រទេសអេក្វាទ័របានឈ្នះក្នុងលទ្ធផល ៣-០ នៅក្នុងទឹកដីរបស់ក្រុម Defensa y Justicia ៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T