សង្សារចាស់ បើវិលមកវិញ ភាគច្រើនអាចជាអនាគតជាមួយអ្នក បើពួកគេ....

//s9.kh1.co/0e/0e72921fe46712e703ba15159fb55429f4a685cd.jpg
ប្រលោមលោក & អប់រំ

 ០២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រប់​ការ​បែក​គ្នាទាំងអស់មិនមែនសុទ្ធតែ​អាក្រក់​នោះទេ ពេល​ខ្លះ​វា​ក៏​ជា​ពេល​វេលា​ដែល​ពិសោធន៍ចិត្ត​មនុស្ស​ឲ្យមើលឃើញ​ពី​តម្លៃគ្នា​ទៅ​វិញទៅមក​នឹង​ចេះថែរក្សា​គ្នា​ផងដែរ​។

ស្នេហា៖ ព្រោះ​តែ​និស្ស័យ​ ​ទើប​បណ្តាល​ឲ្យ មនុស្ស២នាក់ ​បាន​ស្គាល់​គ្នា ​រហូតឈានដល់ ដំណាក់កាលជាប់​ចិត្ត ​ជំពាក់ស្នេហ៍​ជាមួយ​គ្នា​ថែម​ទៀត​ តែលើលោកនេះ គ្មាន​អ្វី​ដែល​ស្ថិតស្ថេរនោះទេ ស្នេហាក៏ដូចគ្នា ​អ្នក​ខ្លះ​បាន​ជួបគ្នា​ហើយ ​ក៏​អាច​បន្ត​កាន់​ដៃ​គ្នា ​រហូតដល់​ចាស់​រៀងៗខ្លួន តែ​អ្នកខ្លះ​ទៀត​ បាន​ជួប​គ្នា​ហើយ​ក៏ត្រូវ​បែកគ្នា​ទៅ​វិញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​រៀង​រាល់ថ្ងៃ ​មាន​គូរស្នេហ៍​ដែលត្រូវ ​ដើរ​ដល់​ផ្លូវ​បំបែក​ជា​ច្រើន។ មួយ​ចំនួនក៏​អាច​ធ្វើ​ចិត្ត ​ភ្លេចអ្នកចាស់​​បាន​រហ័ស ​ហើយ​មួយ​ចំនួនទៀត​ ក៏​ត្រូវដេក​ត្រាំ​ភាព​ឈឺចាប់ ​​ចាយ​ពេល​​យ៉ាងយូរ​ ក្នុងការលុបជម្រះអ្នកចាស់ បាន​​​ពី​ក្នុង​បេះដូង ​​ព្រោះតែ​ក្នុងចិត្ត​នៅ​ស្រលាញ់ ​គេ​ខ្លាំង​នៅឡើយ។ រឿង​ខ្លះ​ចង់​បំភ្លេច ​មិនមែន​ថា​អាច ​បំភ្លេច​បាន​ភ្លាមៗនោះទេ វា​ត្រូវ​ចំណាយពេល​វេលា​ លុប​បំបាត់​វាជា​បណ្តើរៗ។  

យ៉ាង​ណាមិញ គេក៏សង្កេត​ឃើញ​ថា ​​​ក្នុង​ចំណោម​គូរស្នេហ៍​និង ​ប្តី​ប្រពន្ធ​មួយ​ចំនួន នៅពេល​ដែល​សម្រេច ​ចែក​ផ្លូវ​គ្នា​អស់​ជា​ច្រើន​ខែ ច្រើន​ឆ្នាំទៅហើយ តែ​ចុងក្រោយនៅតែ​ ​វិលត្រឡប់មក​ជួប​ជុំគ្នា​វិញ​។ រឿង​​នេះ ​អាចទៅ​រួច​ច្រើន ប្រសិន​បើ​ហេតុផលដែលពួកគេ​ បែក​គ្នា​ដំបូងដោយសារតែ ​កត្តាដូចជា​៖​

​​១) មិនមែន​ដោយសារបញ្ហា​ផិតក្បត់

រូបតំណាង
រូបតំណាង

មាន​គូរស្នេហ៍មួយ​ចំនួន បែក​គ្នា​មិនមែន​ដោយ​សារតែ ​ភាគីម្ខាងណាផិតក្បត់​នោះទេ តែ ​អាច​ដោយ​សារតែ ​បញ្ហា​គ្រួសារ​មិន​អនុញ្ញាត​ មិនចុះសម្រុង គ្មានពេលវេលា ផ្តល់ឲ្យគ្នាជាដើម​។​ បូកផ្សំ​នឹង​​​ចិត្ត ​ឆេវឆាវ​មួយ​គ្រា ចង់​ឈ្នះមួយ​ពេល ក៏​សម្រេច​ចិត្ត​ខ្លាំង បែក​គ្នាតែម្តង​​ ព្រោះ​ម្ខាងៗសុទ្ធតែ ​មិន​ព្រម​ចាញ់​​ ទោះបី​ចិត្ត​ នៅស្រលាញ់រៀងៗខ្លួនក៏ដោយ​​។

២) រឿងយល់ច្រឡំអ្វីមួយ

រូបតំណាង
រូបតំណាង

គ្មាន​អ្វី​ដែល​សំខាន់​ជាង ការយល់ពីគ្នា​និង​ ចេះ​អត់​អោន​ឲ្យគ្នានោះទេ ​ក្នុង​ទំនាក់ទំនង​មួយ​។ កុំធ្វើ​ឲ្យភ្លើង​ប្រច័ណ្ឌ ការខឹង​ មួយ​ពេល​មក​បាំងមុខ បង្កជា​ការយល់​ច្រឡំ ​​រហូត​ត្រូវ​បាត់​បង់ ​មនុស្ស​ដែល​ខ្លូនស្រលាញ់​។ មាន​បញ្ហា​ត្រូវ​ចេះ​ អត់​ធ្មត់​ ហើយពិភាក្សាជាមួយគ្នា កុំ​យកទៅលាក់ទុក ក្នុង​ចិត្ត​តែ​ឯង ព្រោះ​បញ្ហា​ឬហេតុ​ការណ៍មួយ​ចំនួន ដែល​យើង​បាន​ឃើញ​ មិន​ប្រាកដ​ថា​វា​ដូច​នឹង​អ្វី ​ដែល​យើង​​កំពុងតែគិត​នោះទេ។

រូបតំណាង
រូបតំណាង

ជារួមមក ​មនុស្ស​ពីរនាក់​​ដែល​បែកគ្នាហើយ ​ចុង​ក្រោយក៏សម្រេចចិត្ត​ ​មក​ផ្សះផ្សារជាមួយ​គ្នា​វិញ​ គឺអាច​មាន​ភាគរយច្រើន​ នឹង​មាន​​​អនាគត​ជាមួយ​គ្នា ​ព្រោះ​សុទ្ធតែ​ជាមនុស្ស​ ដែលបាន​យល់​ពីគ្នា​ច្បាស់​ ហើយ​ក៏សុទ្ធ​តែ ​យល់ពី​តម្លៃគ្នាទៅ​វិញទៅមក យល់​ពីភាព​មិន​អាច​ខ្វះគ្នា​បាន​​ ព្រមទាំង​មាន​នៅការ​តាំងចិត្ត ​កែប្រែខ្លួន​ជា​ថ្មី ​ដើម្បី​គ្នាហើយផងដែរ​៕

ប្រភព៖ Insider , Quora

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T