សរុប២១គ្រាប់! AC Milan ឡើងទៅវគ្គចែកពូល Europa League ក្រោយទម្លាក់ Rio Ave ដោយបាល់ប៉េណាល់ទី (មានវីដេអូ)

//s9.kh1.co/66/66cf8535e18b7ce7ac28accf5113423d46fb9896.jpg
កីទ្បា

 ០២-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ស៊ុតបាល់ប៉េណាល់ទីរហូតដល់ទៅ២៤ជើងឯណោះ ទើបអាចរកអ្នកឈ្នះឃើញក្នុងការប្រកួតរវាង Rio Ave និង AC Milan យប់មិញ

បរទេស៖ ក្លិបមកពីអ៊ីតាលី AC Milan បានកក់កៅអីទៅវគ្គចែកពូលពានរង្វាន់ Europa League រដូវកាលថ្មីនេះក្រោយយកឈ្នះក្លិប Rio Ave របស់ប្រទេសព័រទុយកាល់ក្នុងវគ្គប៉េណាល់ទីយប់មិញនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប AC Milan
ក្រុមកីឡាកររបស់ក្លិប AC Milan

សម្រាប់ការប្រកួត១២០នាទី ក្លិបទាំងពីរមិនអាចយកឈ្នះគ្នាបាននោះទេ ពោលគឺនៅរក្សាលទ្ធផល២ទល់នឹង២។ ក្នុងនោះពីរគ្រាប់របស់ AC Milan រកបានដោយកីឡាករ Alex Saelemaekers នៅនាទីទី៥១និង Hakan Çalhanoğlu នៅនាទីទី១២០+២ ចំណែកឯ២គ្រាប់របស់ Rio Ave រកបានដោយកីឡាករ Francisco Geraldes នៅនាទីទី៧២ និង Toni Borekovic នៅនាទីទី៩១។ 

ក្រុមកីឡាកររបស់ក្លិប Rio Ave
ក្រុមកីឡាកររបស់ក្លិប Rio Ave

ចូលដល់វគ្គស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី មានគ្រាប់កើតឡើងរហូតដល់ទៅ២១ឯណោះ​ ពោល AC Milan ស៊ុត១២ជើង ចូល៩ រីឯ Rio Ave ស៊ុត១២ជើងដូចគ្នា​ ប៉ុន្តែចូលបានតែ៨ប៉ុណ្ណោះ៕

AC Milan បានឡើងទៅវគ្គចែកពូល Europa League រដូវកាលថ្មីនេះ
AC Milan បានឡើងទៅវគ្គចែកពូល Europa League រដូវកាលថ្មីនេះ
ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដីរវាងក្លិប Rio Ave និង AC Milan

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T