ចូលរួមរំលែកទុក្ខ! លោកតា រ៉េត ស៊ូហ្សាណា បានទទួលមរណភាពនៅមុននេះ ធ្វើឲ្យកញ្ញាចេញវីដេអូសុំទោសចំពោះការខកខានចូលរួមក្នុងកម្មវិធីមួយ

//s9.kh1.co/3c/3c21f7fa72261639379d8e76cbccb2f417072b9e.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ៦ល្ងាច · ៤ ឆ្នាំមុន

ចូលរួមរំលែកទុក្ខ! លោកតា រ៉េត ស៊ូហ្សាណា បានទទួលមរណភាពនៅមុននេះ

ភ្នំពេញ៖ អតីតបេក្ខនារីប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កញ្ញា រ៉េត ស៊ូហ្សាណា ហើយបច្ចុប្បន្ននេះ នាងក៏ជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពី ស៊ូហ្សាណា បានប្រលង និងចូលច្រៀងក្នុងផលិតផលដ៏ល្បីនេះរួចមក សង្កេតឃើញថាពិតជាទទួលបានការគាំទ្រ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ពិសេសតែងតែបង្ហាញមុខនៅក្នុងកម្មវិធីតូចធំជាច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ។

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងស្រីរូបនេះបានប្រកាសថា នឹងទៅចូលរួមច្រៀងនៅក្នុងកម្មវិធីមួយក្នុងខេត្តព្រះសីហនុនាថ្ងៃទី៣ ខែតុលា ប៉ុន្តែស្រាប់តែមុននេះបន្តិចនាងបានបង្ហោះសារមួយ និងបកស្រាយពីមូលហេតុ ដែលនាងនឹងមិនមានវត្តមាននៅថ្ងៃស្អែកនេះ។

ទន្ទឹមនឹងនេះផងដែរ ស៊ូហ្សាណា បានសរសេរយ៉ាងដូច្នេះថា " ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា! នាងខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះការ មិនបានចូលរួម ក្នុងកម្មវិធីការបេីកដំណេីរការផ្សារទំនេីប Prince Mall នៅក្រុងព្រះសីហនុ ថ្ងៃទី 03ស្អែកនេះ ព្រោះពេលនេះគ្រួសារខ្ញុំកំពុង ជួបទុក្ខជាទំងន់ ដោយលោកតាបង្កើតរបស់នាងខ្ញុំបានទទួលមរណភាពកាលពីយប់មិញនេះ។ សូមអរគុណបងប្អូនចំពោះការ រងចាំវត្តមាននាងខ្ញុំក្នុងកម្មវិធី នាងសង្ឃឹមថាយេីងនិងមានឪកាសជួបគ្នាថ្ងៃក្រោយ"។

ក្នុងនោះដែរខាង ខ្មែរឡូត យើងក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ទៅដល់គ្រួសារតារាចម្រៀង រ៉េត ស៊ូហ្សាណា ផង៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
សារដែល រ៉េត ស៊ូហ្សាណា បានបង្ហោះ
សារដែល រ៉េត ស៊ូហ្សាណា បានបង្ហោះ
រ៉េត ស៊ូហ្សាណា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T