មកដល់ពេលនេះ ប្រទេសឡាវមានករណីថ្មីនៃជំងឺគ្រុនឈាម កើនឡើងចំនួន ៣០ នាក់ទៀតហើយ

//s9.kh1.co/52/52215dd52baa53a4e87357d3206bbdb1f454535f.jpg
សង្គម

 ០២-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលប្រទេសឡាវបានរាយការណ៍ថាមានករណីគ្រុនឈាមចំនួន ៣០ ករណីទៀតហើយ

វៀងចន្ទន៍៖ យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលប្រទេសឡាវបានរាយការណ៍ថា មានករណីគ្រុនឈាមចំនួន ៣០ ករណីទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មជ្ឈមណ្ឌលព័ត៌មាន និងអប់រំដើម្បីសុខភាពក្រោមក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្សសរុបចំនួន ៦,៨៤២ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកជំងឺគ្រុនឈាម ដោយមានអ្នកស្លាប់ចំនួន ១២ នាក់។

ចំនួនអ្នកជំងឺគ្រុនឈាមខ្ពស់ជាងគេចំនួន ១,៥៨៦ នាក់ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ ដោយមានអ្នកស្លាប់ចំនួន ៤ នាក់ ខណៈ ៧៥៤ ករណី និងអ្នកស្លាប់ចំនួន ២ នាក់ផ្សេងទៀតត្រូវបានកត់ត្រានៅក្នុងខេត្ត Bolikhamxay និង ៦៨១ ករណីនៅខេត្ដ Bokeo ។

សកម្មភាពបាញ់ថ្នាំសម្លាប់មូសខ្លា
សកម្មភាពបាញ់ថ្នាំសម្លាប់មូសខ្លា

អាជ្ញាធរសុខាភិបាលឡាវបានជំរុញឱ្យប្រជាជនបោសសំអាតកន្លែងបង្កាត់ពូជមូសដែលមានសក្តានុពលនៅជុំវិញផ្ទះនិងកន្លែងធ្វើការរបស់ពួកគេដើម្បីជួយគ្រប់គ្រងការរីករាលដាលនៃជំងឺគ្រុនឈាម។

យោងតាមអង្គការសុខភាពពិភពលោកជំងឺគ្រុនឈាមគឺជាជំងឺឆ្លងមួយដែលរីករាលដាលលឿនបំផុតហើយបច្ចុប្បន្ននេះជាជំងឺដែលរាលដាលយ៉ាងឆាប់រហ័សបំផុតដែលត្រូវបានគេស្គាល់ហើយដោយមានប្រទេសថៃ វៀតណាម ហ្វីលីពីន និងសឹង្ហបូរីមានការកើនឡើងខ្ពស់។ ចំនួនករណីនៅតំបន់ប៉ាស៊ីហ្វិកខាងលិចបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T