ញាក់សាច់! ក្រោយពីដឹងតម្លៃបង្គន់ថ្មី ដែលណាសាបញ្ជូនទៅស្ថានីយអវកាសអន្តរជាតិ

//s9.kh1.co/85/8580e1447ff34659989dd8a641ff502c1f44b32e.jpg
បច្ចេកវិទ្យា

 ០២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បង្គន់ថ្មីនេះមានទំហំតូចជាងនិងស្រាលជាងបង្គន់នាពេលបច្ចុប្បន្ន នៅលើ ISS។

អាមេរិក៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ រ៉ុក្កែត Northrop Grumman គ្រោងនឹងហោះចេញពីរដ្ឋ Virginia ដោយមានផ្ទុកបង្គន់អវកាសទំនើបសម្រាប់អវកាសយានិក នៅស្ថានីយអវកាសអន្តរជាតិ (ISS)។ បង្គន់ថ្មីនេះមានទំហំតូចជាងនិងស្រាលជាងបង្គន់នាពេលបច្ចុប្បន្ន នៅលើ ISS។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រូវបានគេហៅថាប្រព័ន្ធគ្រប់គ្រងកាកសំណល់ជាសកល វាជាបង្គន់មួយក្នុងចំណោមបង្គន់ពីរ ដែលត្រូវបានកែលម្អ ហើយណាសាត្រូវចំណាយរហូតទៅដល់២៣លានដុល្លារ។ ខណៈពេលដែលបង្គន់មួយសម្រាប់ប្រើនៅក្នុងស្ថានីយអវកាសអន្តរជាតិ មួយទៀតត្រូវបានប្រើនៅយាន Orion ដែលនឹងដំណើរការនៅប៉ុន្មានឆ្នាំខាងមុខទៀត។

អ្នកវិទ្យាសាស្ត្រនិងបង្គន់អវកាស
អ្នកវិទ្យាសាស្ត្រនិងបង្គន់អវកាស

ណាសាគ្រោងបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទ ដោយប្រើយាន Orion នៅប៉ុន្មានឆ្នាំទៀត ហើយប្រព័ន្ធគ្រប់គ្រងកាកសំណល់ជាសកល នឹងស្ថិតនៅខាងក្នុងយាននេះ សម្រាប់មនុស្សគ្រប់គ្នាដែលត្រូវការបន្ទោបង់ នៅតាមផ្លូវ។

បង្គន់អវកាសថ្មី
បង្គន់អវកាសថ្មី

វត្ថុធ្ងន់និងសំពីងសំពោងអាចត្រូវចំណាយខ្ពស់ និងមានការពិបាកក្នុងការដឹកជញ្ជូន។ ដូចនេះ ណាសាបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយទំហំបង្គន់ ដែលតូចជាងមុន៦៥ភាគរយ ហើយស្រាលជាងបង្គន់ចាស់លើ ISS ចំនួន៤០ភាគរយផងដែរ។ ទីភ្នាក់អវកាសនេះបាននិយាយទៀតថា ក្រុមវិស្វករបានកាត់បន្ថយការប្រើប្រាស់ថាមពលផងដែរ។

បើទោះបីត្រួវបានកែលម្អថ្មី បង្គន់ថ្មីនេះត្រូវដំណើរការប្រហាក់ប្រហែលនឹងបង្គន់ចាស់នៅទីអវកាស។ បង្គន់ទាំងអស់នៅដែនទំនាញទាបត្រូវពឹងផ្អែកលើប្រដាប់បឺតស្រូប (suction)។ ប្រដាប់បឺតស្រូបនេះនឹងជួយរុញកាកសំណល់ចូលទៅក្នុងបង្គន់ ហើយវាមិនត្រូវចេញមកវិញ និងអណ្ដែតនៅក្នុងយានជាដាច់ខាត៕

របៀបប្រើបង្គន់ចាស់នៅទីអវកាស 
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T