ស្វីតសាហាវ Melia ថតរូបជាមួយគូស្នេហ៍ បង្ហាញភាពផ្អែមល្ហែមមិនណយទេ

//s9.kh1.co/13/13630b8550411e16b7506b36017220af89927600.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយបង្ហាញមុខគូស្នេហ៍ តារាម៉ូដែលស្រីវ័យក្មេង Melia Constantin កាន់តែបង្អួតពីជីវិតគូយ៉ាងផ្អែមល្ហែម ឲ្យអ្នកគាំទ្របានឃើញ។

ភ្នំពេញ៖ តារាម៉ូដែលស្រីវ័យក្មេងកូនខ្មែរ កាត់បារាំង Melia Constantin បច្ចុប្បន្ន តារាស្រីរូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងមិត្តៗយុវ័យគ្រប់ស្រទាប់ផងដែរ។ ម្យ៉ាងវិញទៀត ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះ មានភាពមមាញឹកជាមួយការងារហ្វេសសិន តាមរយៈការថតម៉ូតសម្លៀកបំពាក់ និងថតសម្អាងការជាដើម បើទោះបី តារាស្រីរូបនេះ មិនបានបង្ហាញមុខតាមខ្សែភាពយន្ត ឬថត MV បទចម្រៀងផ្សេងៗ ក៏នាងនៅតែអាចទាញយកប្រជាប្រិយភាពបានដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានសមត្ថភាពផ្នែកម៉ូដែលហើយ  Melia ក៏មានរូបសម្ផស្សស្រស់ស្អាតខ្លាំង ដែលធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ និងលួចសរសើរពីមុខមាត់ដ៏ស្រស់ស្អាតនាងគ្រប់ៗគ្នាតែម្ដង។ ជាពិសេស គ្រប់ពេលដែលតារារូបនេះ ធ្វើខ្លួន ផាត់មុខម្ដងៗ ពិតជាស្រស់សោភា លេចធ្លោខ្លាំង រហូតដល់ហ្វេនៗមើលសឹងតែមិនដាក់ភ្នែកទៅហើយ។ ក្នុងនោះដែរ បើក្រឡេក មកមើលពីជីវិតឯកជនវិញ ពេលនេះនាងមានគូស្នេហ៍ម្នាក់ ជាតារាម៉ូដែលផងដែរ ដោយអ្នកទាំងពីរតែងតែមានការងាររួមគ្នា និងបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកជានិច្ច។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Melia និងគូស្នេហ៍ដែលមានឈ្មោះ Antony Rolland បានថតរូបជាលក្ខណៈគូស្នេហ៍ ក្នុងឈុតសម្លៀកបំពាក់ទាន់សម័យ ព្រមទាំងបង្ហាញនូវ សកម្មភាពយ៉ាងស្និទ្ធិស្នាល ដោយការអោប ថើប មើលទៅផ្អែមល្ហែមខ្លាំងថែមទៀតផង។

លើសពីនេះទៅទៀត រូបភាពទាំងនោះ បង្ហាញឲ្យគ្រប់គ្នាឃើញថា ចំណងស្នេហាអ្នកទាំងពីរពិតជារឹងមាំ បើទោះបីគូស្នេហ៍មួយគូនេះនៅវ័យក្មេងក៏ពិតមែន។ លើសពីនេះទៅទៀត បន្ទាប់បីទាក់ទងគ្នាអស់ជាច្រើនឆ្នាំមកនេះ គូស្នេហ៍វ័យក្មេងមួយគូនេះ តែងតែធ្វើឲ្យហ្វេនៗចង់លើសជាតិស្ករគ្រប់ពេលតែម្ដង៕

ប្រភពរូបភាព៖ Sean Sithe Kun

សូទស្សនារូបភាពខាងក្រោម៖ 

Melia Constantin 
Melia Constantin 
Melia Constantin  និងគូស្នេហ៍
Melia Constantin  និងគូស្នេហ៍
Melia Constantin  និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin  និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin  និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin  និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin  និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin  និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin  និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin  និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin  និងគូស្នេហ៍
Melia Constantin និងគូស្នេហ៍
Melia Constantin
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T