ទោះរវល់នឹងការងារយ៉ាងណា ក៏ ជា សុវណ្ណារិទ្ធ នៅតែឆ្លៀតនាំភរិយាទៅសម្រាកលំហែកាយយ៉ាងមានក្តីសុខ

//s9.kh1.co/33/33e2b2b3926827b9cce68e5622ab60fc315864d0.jpg
នារី

 ០២-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ជីវិតស្នេហា របស់មនុស្សគ្រប់រូបច្បាស់ណាស់នឹងមានការប្រែប្រួល ក្រោយពេលរៀបអាពាពិពាហ៍រួច

 ​ភ្នំពេញ៖ ជីវិតស្នេហារបស់មនុស្សគ្រប់រូបច្បាស់ណាស់នឹងមានការប្រែប្រួល ក្រោយពេលរៀបអាពាពិពាហ៍រួច ព្រោះពួកគាត់ត្រូវរស់នៅជាមួយគ្នារួមសុខ រួមទុក្ខជាមួយគ្នា ជាពិសេសការពារ ហើយមើលថែគ្នាពេញមួយជីវិត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចនោះដែរ ក្នុងនាមជាគ្រួសារតែមួយ មិនថា ប្តីឬប្រពន្ធទេ រមែងត្រូវខិតខំផ្គួបដៃគ្នាគ្នាជាធ្លុងមួយក្នុងការរកស៊ីទទួលទាន សម្រាប់ទំនុកបម្រុងជីវភាពគ្រួសារឲ្យមានភាពធូរធារ និងប្រកបទៅដោយសុភមង្គលបានដរាបណាយើងចេះគ្រប់គ្រងនិងបែងចែកពេលវេលាបានល្អ ។

យ៉ាងណាមិញសិល្បករ សង្ហាពូកែវេហាស័ព្ទ  និងជាសា្វមីដ៏ល្អ លោក ជា សុវណ្ណារិទ្ធ បានបង្ហោះនូវសារដ៏មានន័យនៅ​ លើគណនី INSTAGRAM  ផ្ទាល់ខ្លួន​របស់លោកការពី​ថ្ងៃ ០១​ខែតុលា ឆ្នំា២០២០ថ្មីៗនេះ ព្រមជាមួយរូបថត មួយចំនួនផងថា​៖ " សម័យនេះមិនថាប្តីឬប្រពន្ធ​ ត្រូវប្រឹងស្មេីដៃគ្នាទេីបទប់ទល់ជីវភាពរួច​ មែនទេបងប្អូន?  តែប្រឹងយ៉ាងណាក៏ត្រូវមានពេលសម្រាកលំហែខ្លះទេីបមិនស្មុគស្មាញ​ @bellaforeverith ????❤️️#Bellaforeverith"។

តាមរយៈសារនោះ  លោក ជា សុវណ្ណារិទ្ធ ចង់ប្រាប់ថា ជីវិតស្នេហាអាចមានសម្ព័ន្ធភាពល្អរលូនបាន លុះត្រាណាយើងចេះបែងចែកពេលវេលា សម្រាប់ការប្រឹងប្រែងរកស៊ី ហើយក៏ត្រូវមានពេលសម្រាកលំហែខ្លះដែរ ដើម្បីបំពេញនូវតម្រូវការរស់នៅឲ្យទទួលបានភាពសុខសាន្តបាន៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ជា សុវណ្ណារិទ្ធ ​និងភរិយា
លោក ជា សុវណ្ណារិទ្ធ ​និងភរិយា
លោក ជា សុវណ្ណារិទ្ធ​ និងភរិយា​
លោក ជា សុវណ្ណារិទ្ធ​ និងភរិយា​
លោក ជា សុវណ្ណារិទ្ធ ​និងភរិយា​
លោក ជា សុវណ្ណារិទ្ធ ​និងភរិយា​
ជា វណ្ណារិទ្ធ
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T