ស្នេហា៖ មនុស្សប្រុស​ភាគ​ច្រើន ​តែងតែ​បង្ហាញ ​នៅ​ការ​ធុញ​ទ្រាន់ ​នៅពេល​ដែល​មិត្ត​ស្រី​ស្រែក​ ប្រច័ណ្ឌ​រក​រឿង​ ហើយ​អ្នក​ក៏​ទាមទារ ពេល​វេលាផ្ទាល់​ខ្លួន ​ចង់​គេច​ទៅ​ឲ្យ​ឆ្ងាយ ពី​សម្លេង​រអ៊ូ​រក​រឿង​របស់នាង ប៉ុន្តែ​មាន​ហេតុ​ផល​ខ្លះ​ដែល អ្នក​គួរតែសប្បាយ​ចិត្ត​នៅពេលដែល​ នាង​​ធ្វើ​បែបនេះទៅកាន់​អ្នក​។

អ្នក​មិន​ចាំ​បាច់​មាន​ នៅ​ការ​បារម្ភនោះទេ ប្រសិនបើ​​មិត្ត​ស្រី ​អ្នក​តែងតែ​ប្រច័ណ្ឌ​ និង​រក​រឿង​អ្នក ​ហើយពេល​ខ្លះ ​នាង​អាច​នឹង​វាយ​អ្នក​ តែចំណុច​ទាំងនេះ ​មិនមែន​ជា​កំហុស​ឆ្គង ក្នុង​ទំនាក់​ទំនង​មួយ​នោះទេ​ ព្រោះសកម្មភាព​បែបនេះ កើត​មាន​ឡើង​ដោយសារ​តែ ​នាងស្រលាញ់​ទើប​ហួង​ហែង ​អ្នកខ្លាំងបែបនេះ។ ហើយ​បើ​នាង ​នៅ​តែនិយាយ​ពី​អារម្មណ៍​នាង ​ជាមួយ​អ្នក​នោះ ​អ្នក​គួរ​តែ​រីករាយ​។

កុំ​ធុញ​ទ្រាន់ ប្រសិនបើ​នាង​យំ​ និង​សំដែងនៅការមិនពេញ​ចិត្ត ​នៅអ្វីដែលអ្នក​ធ្វើ​សម្រាប់​នាង។ ព្រោះ​នៅពេល​ដែល ​នា​ងប្រាប់​ថា​អ្វី​ដែល ​អ្នក​បាន​ធ្វើ​គឺ​ធ្វើ​ឲ្យ នាងឈឺចាប់​នោះ នាង​គឺចង់​ឲ្យ​អ្នក​ដឹង​ហើយ ​ធ្វើ​ការ​កែ​ប្រែ​។ នៅពេល​ដែល ​មនុស្សស្រី ​សួរ​ពី​ក្តី​ស្រម៉ៃនិង ​គោលដៅ​ជាមួយ​អ្នកកុំធុញទ្រាំ ព្រោះ​​មានន័យ​ថា ​នាង​ចង់​យល់​ពី ​អ្នក​ឲ្យ​កាន់តែ​ច្បាស់​។ ដូច្នេះ​អ្នក​មិន​គួរ​ភ័យ​បារម្ភអំពី​ មនុស្ស​ស្រី​ដែល​តែង​តែចង់​និយាយ ឬ​ឈ្លោះជាមួយ​អ្នកនោះទេ​។

ក៏ប៉ុន្តែ​អ្នក​គឺគួរ​តែមាន ​នៅការ​បារម្ភប្រសិនបើ មិត្តស្រី​របស់​អ្នក​មិន​និយាយ រក​អ្នក​ច្រើន​ដូច​មុន ​ប្រែទៅ​ជា​មាន​សភាព​ស្ងប់ស្ងាត់​។ អ្នក​គួរតែ​បារម្ភ នៅពេល​ដែល ​ដៃគូរ​អ្នក​គ្រាន់​តែ​តប​សារ មក​អ្នក​វិញ​មួយ​ម៉ាត់ៗ។ អ្នក​នឹ​ងកាន់តែ​បារម្ភ នៅពេល​ណា​ដែល​មិត្តស្រី​អ្នក ​មិន​សូម្បីតែឈ្លោះ​ប្រកែក ឬបង្ហាញ​នៅ​អារម្មណ៍​​ខឹង ​ទៅ​កាន់​​អ្នក​តទៅទៀ​ត​។ ហើយអ្នកក៏ប្រាកដ​ជា​បារម្ភខ្លាំង​ នៅពេល​ដែល​នាង​ឈប់ មាន​ប្រតិកម្ម​អ្វី​ទាំង​អស់ ​នៅពេល​ដែល ​អ្នក​និយាយ​និង ​ធ្វើអ្វីមួយ​​ទៅកាន់​នាង​។

ជាក់ស្តែង ​មូលហេតុដែល​ ធ្វើ​ឲ្យមិត្ត​​ស្រី​ដែល​ធ្លាប់​តែ​ប្រច័ណ្ឌ​ច្រើន រក​រឿង​ឈ្លោះ​ច្រើន​ប្រែមក ជាស្ងត់​ស្ងាត់វិញ​ក៏ព្រោះ​តែ​៖

១. នាង​ឆ្អែត​ឆ្អន់​

រូបតំណាង

នាង​មាន​ការធុញ​ទ្រាំ និងការឈ្លោះ​ប្រកែក ​​ដូច​មុន​ទៀត​។ អាចនិយាយ​ថា​ នាង​ឆ្អែត​ឆ្អន់​ជាមួយនឹង ​ពេល​កន្លងដែល​នាង​មាន​ជាមួយ​អ្នក ព្រោះ​អ្នក​មិនព្យាយាម ​និងយល់​ពី​​នាង​។ អ្នក​មិន​ដែល​មើលឃើញ​ពី ​តម្លៃ​នាង​នៅ​ក្នុងជីវិត​អ្នក​ ហើយ​នាងក៏មិន​អាច​ទទួល​យក ​នៅអ្វី​ដែល​អ្នក​បាន​ធ្វើ ​ទៅ​លើនា​ងបន្ត​ទៀតដែរ​។

៣. នាង​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​តទៅទៀត

រូបតំណាង

នៅពេល​ដែល ​មនុស្ស​ស្រី​បង្ហាញ ​នៅ​អាការៈស្ងៀមស្ងាត់ នេះព្រោះ​នាង​គិតថា ​អ្នក​មិន​ទទួលស្តាប់​​ នៅអ្វី​ដែល​នាងនិយាយហើយ ​នាង​ក៏អាចចាប់ផ្តើម បាត់បង់ជំនឿលើខ្លួនឯង នេះបើយោងតាម ការលើកឡើង​របស់​លោកBustle ។ នាងគិតថាគំនិត និងសម្តី​របស់នាង មិនមានឥទ្ធិពល​ ចំពោះ អ្នកទៀតទេ។ ដូច្នេះនាងនឹង​ព្យាយាម​ នៅស្ងៀមព្រោះនៅពេល​ដែល នាង​និយាយ​អ្នក​មិន​​យក​ចិត្ត​ ទុកដាក់​ស្តាប់​។ ដូច្នេះ​ប្រសិន​បើ ​អ្នកចង់​ឲ្យ​ទំនាក់ទំនង ​អ្នក​ប្រែ​មកជាល្អ​ប្រសើរវិញ ​អ្នកត្រូវផ្តល់ឱ្យនាង នូវឱកាសត្រឹមត្រូវ​ ដើម្បីបង្ហាញទស្សនៈផ្ទាល់​ខ្លួនរបស់នាង។

៤. នាងព្យាយាម​រឹងប៉ឹង

រូបតំណាង

អាច​និយាយ​បាន​ថា ​បេះដូង​របស់​នាង​ត្រូ​វបាន​ខ្ទេច​ខ្ទាំ ​ហើយ​នាងកំពុង​ព្យាយាម​លាក់បាំង នៅការ​ឈឺចាប់​ទាំងនោះ​។

ដូច្នេះជំនួសឱ្យ ការបង្ហាញពីអារម្មណ៍ឈឺចាប់ នាងក៏ព្យាយាម​ដោយ ​លាក់​បាំង​នៅអ្វីៗ គ្រប់យ៉ាង នៅខាងក្នុងចិត្ត​របស់នាងវិញ​។នាង​កំពុងព្យាយាម សម្របខ្លួននិង​ ដើម្បីការពារខ្លួនពី ការឈឺចាប់​ នៅពេលអនាគត។ នាងមិនចង់អោយអ្នកឃើញថា ​នាង​ជាមនុស្ស​ដែល​ងាយរងគ្រោះនោះ​ទេ។

៥. នាង​ត្រូវ​ការគម្លាត​

រូបតំណាង

ពេល​ខ្លះ​ជម្លោះ​កើត​ឡើង ​ច្រើន​ពេក​នាង​អាចនឹង ​មាន​អារម្មណ៍​ថា​ធុញទ្រាំ ហើយ​នាង​ត្រូវការពេល ​និងគម្លាត​ខ្លះ​ ដើម្បី​ដោះស្រាយ​វា​។ បើដូច្នោះមែន សូមទុកគម្លាត​ខ្លះ​ អោយទៅនាង តែអ្នកមិនត្រូវ​ទុកនា​ងចោល រហូត​នោះទេ ​អ្នក​ត្រូវ​ត្រលប់មកពិភាក្សា ជាមួយ​នាងនៅពេលក្រោយវិញ។  កំហឹង និង ការអន់​ចិត្ត ក្នុងទំនាក់ទំនង​ អាចនឹងធ្វើឱ្យនាង ដកខ្លួនចេញ ប៉ុន្តែអ្នក​ ចាំបាច់ត្រូវតែ បង្ហាញ​ឲ្យ​នាង​បាន​ដឹង​ថា អ្នកគឺនៅទីនោះសម្រាប់នាងជានិច្ច​៕​

ប្រភព៖ Relrules, Womenworking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ