មនុស្សម្នាក់មានឈ្មោះជាចោរ តែងតែត្រូវបានគេស្អប់ខ្ពើមយ៉ាងខ្លាំង ហើយបើសិនជាភ្លាត់ស្នៀតអោយគេ ចាប់បានទៀតនោះ គឺពិតជាទ្រោមខ្លួនជាមិនខានទេ។ ហេតុនេះហើយទើបមានចោរ ម្នាក់ត្រូវបានប្រជាជន ចាប់ដោះសំលៀកបំពាក់ ហើយសរសេរអក្សរ "ចោរ" នៅលើមុខ និងដងខ្លួនទៀតផង។ តាមសម្តីរបស់បុរសម្នាក់ ដែលបានថតរូបទាំងនេះ បានអោយដឹងថា ដំបូងគាត់បានដើរកាត់តាមហាងលក់ទំនិញមួយកន្លែង ដោយឃើញមនុស្សអ៊ូអរច្រើន គាត់ក៏បានចូលទៅមើល ហើយគាត់បានឃើញបុរសម្នាក់ត្រូវបានគេវាយធ្វើបាប ហើយដោះសំលៀកបំពាក់ចេញទៀតផង ក្នុងពេលនោះគាត់មានចិត្តអាណិតអាសូរយ៉ាងខ្លាំង ព្រោះអាកាសធាតុក៏ត្រជាក់ ប៉ុន្តែបន្ទាប់ពីគាត់បានសួរអ្នក នៅទីនោះថាហេតុអ្វីបានជាធ្វើបាបគាត់ គេក៏បានប្រាប់ថា បុរសម្នាក់ដែលត្រូវគេវាយនេះ គឺជាមុខសញ្ញាចោរលួចនៅតាម ហាងលួចទំនិញ ដោយថ្ងៃនេះ រាសីស្រុតចុះ ទេវតាមិនជួយ ក៏ត្រូវបានម្ចាស់ហាងក្របួចជាប់ ហើយវាយធ្វើបាបជាការព្រមានចោរផ្សេងទៀត។


ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះចោរម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]