មិនបង្អង់យូរ! ហេង ពិទូ បញ្ចេញបទ «ក្តីស្រមៃ» Version ប្រុសតពីបទស្រី ដែលជាការបកស្រាយដោយ ហ្វីយ៉ាតា (មានវីដេអូ)

//s9.kh1.co/44/44b1f4a12e3799d259c36ac74fc3832d3766224b.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហេង ពិទូ បញ្ចេញបទ «ក្តីស្រមៃ» Version ប្រុសតពីបទស្រី ដែលជាការបកស្រាយដោយ ហ្វីយ៉ាតា

ភ្នំពេញ៖ លោកអ្នកប្រាកដជាបានស្គាល់តារាចម្រៀង Original Song លោក ហេង ពិទូ រួចមកហើយ បន្ទាប់ពីលោកបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកនេះ។ ហើយបើនិយាយពីស្នាដៃនិពន្ធ និងបទចម្រៀងវិញតែងតែទទួលបានការកោតសរសើរពីមហាជន និងមិត្តអ្នកគាំទ្រគ្រប់បទចម្រៀង និងវីដេអូចម្រៀងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីថ្ងៃទី០១ ខែកញ្ញា ថ្មីៗនេះបទ «ក្តីស្រមៃ» ដែលជាការបកស្រាយដោយអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា និងជាស្នាដៃនិពន្ធដោយលោក ហេង ពិទូ ផ្ទាល់បានបង្ហោះ និងចេញជាផ្លូវការ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និង Share ពីបទចម្រៀងនេះយ៉ាងពេញនៅលើបណ្តាសង្គម Facebook និង Youtube។

ស្រាប់តែប៉ុន្មានម៉ោងនេះស្រាប់តែវីដេអូចម្រៀង «ក្តីស្រមៃ» Version ប្រុសច្រៀងដោយលោក ហេង ពិទូ បានចេញជាផ្លូវការ។ ភ្លាមៗនោះផងដែរក៏មានអ្នកខមិនសរសើរពីអត្ថន័យ និងសាច់ភ្លេងយ៉ាងពីរោះរណ្តំ។

តោះ! សូមទស្សនារូបភាព និងវីដេអូចម្រៀង «ក្តីស្រមៃ» Version ប្រុសនេះទាំងអស់គ្នា៖

ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
តួប្រុសស្រីក្នុងបទ «ក្តីស្រមៃ»
តួប្រុសស្រីក្នុងបទ «ក្តីស្រមៃ»
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T