មានតែ៥០រៀលលុយខ្មែរ ក៏អាចរចនាវេបសាយដ៏ស្រស់ស្អាតបាន !

//s9.kh1.co/e8/e8e75c942117cf2633abd983a43ade2e7e407954.jpg
បច្ចេកវិទ្យា

 ០២-តុលា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះ មានមុនស្សជាច្រើនបានចេញរកសុីឬ បើកអាជីវកម្មដោយខ្លួនឯងជាច្រើន ជាក់ស្តែងអាជីវកម្មបច្ចុប្បន្នត្រូវតាមទាន់ទៅនឹងសម័យកាល ដែលជាសម័យបច្ចេកវិទ្យា ក្នុងនោះវេបសាយជាចំនុចសំខាន់បំផុតសម្រាប់ដើម្បីណែនាំឲ្យគេស្គាល់អាជីវកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេបសាយមិនត្រឹមតែជួយឱ្យអាជីវកម្មរប់សយើងផ្សព្វផ្សាយនិងលក់ផលិតផល និងសេវាកម្មតែប៉ុណ្ណោះទេ ប៉ុន្តែវាជាចំនុចពិសេសសម្រាប់អតិថិជនមានទំនុកចិត្តនិងជឿជាក់អំពីក្រុមហ៊ុន។

ក្រៅពីនោះវេបសាយនឹងជួយអាជីវកម្មរបស់លោកអ្នកស្វែងរកអតិថិជនបន្ថែម បង្កើនប្រសិទ្ធភាពផ្សព្វផ្សាយរបស់អ្នក សន្សំប្រាក់លើការបោះពុម្ពនិងថ្លៃដើមចែកចាយ ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនថ្មី និងពង្រីកទីផ្សាររបស់អ្នក។

https://s9.kh1.co/__image/w=626,h=630,q=100/8a/8a1a3ae2001c01448e9eb34e88d130333247b7d8.jpg

ដើម្បីចំណេញ និងដើរទាន់សម័យបច្ចេកវិទ្យា មានត្រឹមតែ៥០រៀលលុយខ្មែរ ក៏អាចរចនាវេបសាយឬគេហទំព័រដ៏ស្រស់ស្អាតបានជាមួយ ក្រុមហ៊ុន Netsoftex ការផ្តល់ជូននេះសម្រាប់តែ ៥០ ក្រុមហ៊ុនតែប៉ុណ្ណោះ ។

ថ្មីៗនេះ ក្រុមហ៊ុន Netsoftex បាន ដាក់ចេញនូវប្រូមូសិនពិសេសរបស់ខ្លួនលើការផ្តល់ជូនការរចនាវេបសាយ ឬគេហទំព័រត្រឹមតែ៥០រៀលលុយខ្មែរ តែប៉ុណ្ណោះ រួមជាមួយការការលើកកម្ពស់នូវក្រដាសប្រាក់ក់៥០រៀលលុយខ្មែរ និងបញ្ជាក់ថាក្រដាសប្រាក់៥០៛ នៅតែចរាចរណ៏នៅលើទីផ្សារ។

ក្រៅពីនេះ ក្រុមហ៊ុន Netsoftex ក៏មានផ្តល់ជូននូវសេវាកម្ម បង្ហោះនិងការបង្កើត ពិសេសគឺ សរសេរគេហទំព័រ បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ លក់កម្មវិធីគ្រប់គ្រងការងារ និងផ្សារលក់អនឡាញ ជាដើម។

សម្រាប់ព័ត៌មានបន្ថែមពីអាចទាក់ទង +855 (0) 77 268 016 / 10 761 164 ឬចូលទៅកាន់ហ្វេសប៊ុក Netsoftex ៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T