កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ កន្លងមកនេះ តារាប្រុស Kim Soo Hyun បានបរិយាយអំពីគំរោង រៀបការរបស់គាត់ ខណៈពេលកំពុងសម្ភាសន៏ ពីខ្សែភាពយន្តថ្មី ដែលគាត់បានសម្តែង មានឈ្មោះថា “Secretly and Greatly”។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅពេលដែលប្រិយមិត្ត របស់តារាប្រុស Kim Soo Hyun សួរទៅគាត់ថា “នៅពេលណាទើបគាត់រៀបការ?” តារាប្រុសរូបនេះ ក៏បានតបវិញថា “រឿងរៀបការ គឺមិនមែននៅពេលឆាប់ៗ ខាងមុខនេះទេ ព្រោះមានការរវល់ច្រើន ជាមួយនឹងការងារ”។ តារាប្រុស Kim Soo Hyun បានបន្តទៀតថា “គាត់មានគំរោងរួចមកហើយ សម្រាប់មង្គលការរបស់គាត់ ដែលគាត់នឹងរៀបការ ជាមួយនារីដែលមានអាយុ តិចជាងគាត់ ២០ឆ្នាំ ពោលគឺគាត់នឹងរៀបការ នៅក្នុងអាយុ ៤១ឆ្នាំ ហើយគាត់នឹងជ្រើសរើស យកនារីដែលមានអាយុ ២១ឆ្នាំ ដើម្បីរៀបការជាមួយគាត់។”

សូមបញ្ជាក់ផងដែរថា តារាប្រុស Kim Soo Hyun រូបនេះ ទើបតែមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ។

យ៉ាងណាមិញ ចំពោះគំរោងរបស់តារាប្រុស Kim Soo Hyun បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធីណិត ជាច្រើននាក់ បានបញ្ចេញមតិថា “តើវាមិនច្រើនទេឬ ខុសគ្នារហូតដល់ទៅ ២០ឆ្នាំទៅហើយ? បើអញ្ចឹងមែនអនាគតប្រពន្ធរបស់គាត់ ឥឡូវទើបតែមានអាយុ ៦ឆ្នាំប៉ុណ្ណោះ” ៕

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះគំរោងរបស់តារាប្រុសរូបនេះ?









ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]