សំណាងណាស់! តារាស្រីទាំងនេះ មានស្វាមីជនបរទេស ដែលស្រលាញ់យល់ចិត្ត មានក្ដីសុខខ្លាំង

//s9.kh1.co/c6/c6b35e793cce8e6f8b39b9e6a7c3e8f5cc575393.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មកងាកមើលជីវិតរស់នៅបច្ចុប្បន្នរបស់សិល្បការិនីល្បីៗ ក្រោយមានស្វាមីជាជនជាតិបរទេស កាន់តែបង្ហាញពីសុភមង្គលក្នុងគ្រួសារជាសាធារណៈ។

ភ្នំពេញ៖ បច្ចុប្បន្ន គេសង្កេតឃើញ សិល្បការិនីជាច្រើនបានសម្រេចចិត្តបញ្ចប់ភាពនៅលីវ និងរៀបការកសាងជីវិតគ្រួសារថ្មី បង្ហាញពីសេចក្ដីសុខ និងសុភមង្គលក្នុងគ្រួសារពេញទំហឹង ដោយមានតារាស្រីខ្លះ ក៏បានរៀបការជាមួយជនជាតិខ្មែរ និងអ្នកខ្លះមានស្វាមីជាជនជាតិបរទេសផងដែរ។ បើទោះបី រៀបការរួច ក៏សិល្បៈការីនីល្បីៗជាច្រើន នៅតែបន្តការងារសិល្បៈ និងមានការគាំទ្រច្រើនមិនចាញ់ពេលមុនៗប៉ុន្មានឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលសិល្បៈការិនីយើងជាច្រើនរូប បានសម្រចចិត្តជ្រើសរើសដៃគូជីវិតជាជនជាតិបរទេសមកកសាងជីវិតគ្រួសារក៏ពិតមែន តែស្វាមីតារាទាំងនេះ ពិតជាបានផ្ដល់នៅក្ដីស្រលាញ់ ការយល់ចិត្ត និងយកចិត្តទុកដាក់មើលថែភរិយាបានយ៉ាងល្អតែម្ដង។ មិនតែប៉ុណ្ណោះ ស្ទើរតែគ្រប់ពេលតារាស្រីទាំងនេះ តែងតែបង្ហោះរូបភាពស្វីតៗ បង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខពេញលេញ និងប្រើជីវិតរស់នៅបែបហ៊ឺហារ ស៊ីវិល័យខ្លាំងថែមទៀតផង។ 

ទន្ទឹមនិងមានស្វាមីជាជនជាតិបរទេស សិល្បការិនីល្បីៗជាច្រើនរូបនេះ បានស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ ទម្រាំសម្រចចិត្តចាប់ដៃគ្នាកសាងគ្រួសារយ៉ាងដូច្នេះ។ ហើយខាងក្រោមនេះ ជាតារាស្រីដែលមានស្វាមីជនបរទេស ដែលកំពុងធ្វើឲ្យអ្នកគាំទ្រច្រណែននឹងសុភមង្គល និងចំណងស្នេហ៍ដ៏រឹងមាំ៖ 

១៖ អ្នកនាង ខៀវ សានសាណា

អ្នកនាង ខៀវ សានសាណា បានរៀបការជាមួយបុរសជនជាតិ អូស្ត្រាលីបានរយៈពេល ៤ឆ្នាំមកហើយ ដោយពេលនេះ នាង និងស្វាមីកាន់តែយល់ចិត្តគ្នាខ្លាំង មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្នអ្នកទាំង២ក៏មានកូនម្នាក់ដ៏គួរឲ្យស្រលាញ់ ជាចំណងដៃរៀបការផងដែរ។

  អ្នកនាង ខៀវ សានសាណា និងស្វាមី
  អ្នកនាង ខៀវ សានសាណា និងស្វាមី
  អ្នកនាង ខៀវ សានសាណា និងស្វាមី
  អ្នកនាង ខៀវ សានសាណា និងស្វាមី
  អ្នកនាង ខៀវ សានសាណា និងស្វាមី
  អ្នកនាង ខៀវ សានសាណា និងស្វាមី

២៖ អ្នកនាង សូរ្យ អេណា

អ្នកនាង សូរ្យ អេណា បានសម្រេចចិត្តរៀបការជាមួយបុរសជានជាតិ ហូទ្បង់មានរយៈពេលជាង ១ឆ្នាំហើយ ដែលបច្ចុប្បន្ន នាងក៏មានកូនស្រីជាចំណងដៃក្រោយរៀបការ លើសពីនេះឃើញថានាងពិតជាមានក្តីសុខខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

  អ្នកនាង សូរ្យ អេណា ជាមួយស្វាមី និងកូន
  អ្នកនាង សូរ្យ អេណា ជាមួយស្វាមី និងកូន
  អ្នកនាង សូរ្យ អេណា ជាមួយស្វាមី និងកូន
  អ្នកនាង សូរ្យ អេណា ជាមួយស្វាមី និងកូន
  អ្នកនាង សូរ្យ អេណា ជាមួយស្វាមី និងកូន
  អ្នកនាង សូរ្យ អេណា ជាមួយស្វាមី និងកូន

៣៖ អ្នកនាង ប្រាសាទ ដាវីន

កាលពីពេលថ្មីៗនេះ អ្នកនាង ប្រាសាទ ដាវីន បានបង្ហោះរូបភាពកំពុងពរពោះ ធ្វើឲ្យហ្វេនភ្ញាក់ផ្អើលជាខ្លាំង ហើយពេលនេះ នាងក៏សម្រាលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យក្នាញ់កាត់តាមឪពុកជាជនជាតិបរទេសផងដែរ។ 

  អ្នកនាង ប្រាសាទ ដាវីន និងស្វាមី
  អ្នកនាង ប្រាសាទ ដាវីន និងស្វាមី
  អ្នកនាង ប្រាសាទ ដាវីន ជាមួយស្វាមី និងកូន
  អ្នកនាង ប្រាសាទ ដាវីន ជាមួយស្វាមី និងកូន
  អ្នកនាង ប្រាសាទ ដាវីន ជាមួយស្វាមី និងកូន
  អ្នកនាង ប្រាសាទ ដាវីន ជាមួយស្វាមី និងកូន
សូរ្យ អេណាប្រាសាទ ដាវីនខៀវ សានសាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T