សងសឹកបានសម្រេច! Arsenal ទម្លាក់ Liverpool ចេញពីពានរង្វាន់ League Cup ក្នុងវគ្គប៉េណាល់ទី (មានវីដេអូ)

//s9.kh1.co/57/577a6ba9b37d144ce5835ed187fd1ec08273deba.jpg
កីទ្បា

 ០២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Liverpool ត្រូវធ្លាប់ចេញពីពានរង្វាន់ League Cup ក្រោមថ្វីជើង Arsenal ក្នុងវគ្គប៉េណាល់ទី

អង់គ្លេស៖​ ក្រោយចាញ់ Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ប៉ុន្មានថ្ងៃមុន ក្លិបកាំភ្លើងធំ Arsenal ត្រឡប់មកធ្វើការសងសឹកវិញបានសម្រេច ដោយទម្លាក់ក្លិបលោក Jurgen Klopp មួយនេះចេញពីពានរង្វាន់ League Cup ក្នុងវគ្គប៉េណាល់ទីយប់មិញនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Arsenal
ក្រុមកីឡាកររបស់ក្លិប Arsenal

នៅក្នុងការប្រកួតនោះដែរ Liverpool មានឱកាសស៊ុតដល់ទៅ១៦ជើងឯណោះ​ នឹងចំគោលដៅ៧លើក ប៉ុន្តែមិនអាចទម្លុះដៃអ្នកចាំទី Bernd Leno របស់ Arsenal បាននោះទេ។ ហើយលទ្ធផល០ទល់នឹង០នេះ បានរក្សារហូតដល់ចប់ការប្រកួត៩០នាទី។ 

  អ្នកចាំទី Bernd Leno
  អ្នកចាំទី Bernd Leno

ចូលដល់វគ្គប៉េណាល់ទី Arsenal ធ្វើបានល្អជាងពោលស៊ុត៦គ្រាប់ ខូចតែមួយគ្រាប់ប៉ុណ្ណោះ រីឯ Liverpool ស៊ុត៦គ្រាប់ដូចគ្នា ខូចដល់ទៅ២គ្រាប់។ យោងតាមលទ្ធផលនេះក្លិបលោក Arteta បានកក់កៅអីឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយបន្ត ចំណែក Liverpool ត្រូវធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមនេះ៕

ក្រុមកីឡាកររបស់ក្លិប Liverpool 
ក្រុមកីឡាកររបស់ក្លិប Liverpool 
ការប្រកួតរវាងក្លិប Liverpool និង Arsenal ក្នុងពានរង្វាន់ League Cup យប់មិញនេះ

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T