២ប្រកួត Fati រកបាន៣គ្រាប់! Barca រកបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះ Celta Vigo ០-៣ យប់មិញ (មានវីដេអូ)

//s9.kh1.co/e4/e454f5c327e1ef92ca5993b06f0b39f97d6606fb.jpg
កីទ្បា

 ០២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Ansu Fati រកបានគ្រាប់ទី៣របស់ខ្លួននៅ La Liga រដូវកាលនេះ ក្រោយជួយឲ្យ Barca យកឈ្នះ Celta Vigo ០-៣ យប់មិញ

អេស៉្បាញ៖ សម្រាប់២ប្រកួតដំបូងនៅ La Liga រដូវកាលនេះក្លិប Barcelona រកបាន៦ពិន្ទុពេញ ស៊ុតបាន៧គ្រាប់និងមិនទាន់របូតមួយគ្រាប់នៅឡើយទេ។ ក្នុងនោះសម្រាប់ការប្រកួតទី២យប់មិញ ក្លិបលោក Ronald Koeman បានយកឈ្នះ Celta Vigo ដោយលទ្ធផល០ទល់នឹង៣។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Barcelona 
ក្រុមកីឡាកររបស់ក្លិប Barcelona 

តារាវ័យជំទង់ Ansu Fati ជាអ្នករកគ្រាប់បើកឆាកឲ្យ Barca ក្រោយ Philippe Coutinho ទម្លាក់បាល់ឲ្យយ៉ាងស្អាតនៅនាទីទី១១។ មួយគ្រាប់នេះដែរ បានធ្វើឲ្យរូបគេក្លាយជាកីឡាករវ័យ១៧ឆ្នាំទី២ ដែលរកបានលើសពី ១០គ្រាប់ឲ្យ Barcelona ។

កីឡាករ Ansu Fati
កីឡាករ Ansu Fati

ដោយឡែកសម្រាប់គ្រាប់ទី២ ជាគុណសម្បត្តិរបស់កីឡាករ Lionel Messi ក្រោយរូបគេស៊ុតទៅប៉ះជើងខ្សែការពារក្លិប Celta លងចូលទីនៅនាទីទី៥១។ ហើយសម្រាប់គ្រាប់ទី៣ រកបានដោយការស៊ុតរបស់ខ្សែការពារ Sergi Roberto នៅនាទីទី៩០+៥។

គួរបញ្ជាក់ដែរថា ក្នុងការប្រកួតនេះ Barca មានគ្នាត្រឹម១០នាក់ប៉ុណ្ណោះ ពោលខ្សែការពារកណ្ដាល Clement Lenglet ត្រូវអាជ្ញាកណ្ដាលពិន័យកាតលឿង២ដង ស្មើកាតក្រហមមួយ បណ្ដេញចេញពីទីលានតាំងពីតង់ទី២ នាទីទី៤២មកម្ល៉េះ៕

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi
 កីឡាករ Sergi Roberto រកបានគ្រាប់ទី៣នៅនាទីទី៩០+៥
 កីឡាករ Sergi Roberto រកបានគ្រាប់ទី៣នៅនាទីទី៩០+៥
ការប្រកួតរវាងក្លិប Celta Vigo និង Barcelona 

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T