អុញ! គេខំជួលឲ្យមកផ្សព្វផ្សាយឡាន បែរជានារីម៉ូដែលរូបនេះ ប្រាប់មហាជនកុំឲ្យទិញទៅវិញ មានអី សន្ដិសុខចាប់រុំក្រណាត់ខ្មៅ (មានវីដេអូ)

//s9.kh1.co/31/313ed4a7fd26424f4e3c93cc4f653bc3a73d4327.jpg
សង្គម

 ០២-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

នារីម៉ូដែលម្នាក់ មិនបញ្ចេញអត្តសញ្ញាណ ត្រូវបានក្រុមសន្ដិសុខ ចាប់រុំក្រណាត់ខ្មៅ និងអូសចេញ បន្ទាប់ពីនាងប្រាប់មហាជនកុំឲ្យទិញរថយន្ដ ដែលនាងនឹងត្រូវផ្សព្វផ្សាយ

ចិន៖ កាលពីថ្ងៃសៅរ៍ទី២៦ ខែកញ្ញាចុងសប្ដាហ៍មុននេះ នារីម៉ូដែលម្នាក់ មិនបញ្ចេញអត្តសញ្ញាណ ត្រូវបានក្រុមសន្ដិសុខ ចាប់រុំក្រណាត់ខ្មៅ និងអូសចេញ បន្ទាប់ពីនាងប្រាប់មហាជនកុំឲ្យទិញរថយន្ដ ដែលនាងនឹងត្រូវផ្សព្វផ្សាយ។ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងក្នុងកម្មវិធី Motor Show អន្តរជាតិ ដែលប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឃ្លីបវីដេអូមួយ ដែលត្រូវបានគេថតឡើងនិងបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម បង្ហាញឲ្យឃើញថា នារីម៉ូដែល បញ្ចេញនូវអារម្មណ៍ដូចជាមិនពេញ និងស្រែកទៅកាន់ហ្វូងមនុស្សថា «តើអ្នកគិតថាអ្នកហ៊ានទិញរថយន្ដនេះមែនទេ?»។ ហើយសម្ដីរបស់នាង ហាក់បញ្ជាក់ថារថយន្ដ គឺមិនអាចជឿទុកចិត្តបានឡើយ។ បន្ទាប់ពីមានបុគ្គលិកប៉ុន្មាននាក់ចាប់ទាញចុះពីលើឆាកមក នាងក៏ត្រូវបានក្រុមសន្ដិសុខយកក្រណាត់ខ្មៅរុំ ហើយនាងបានស្រែកទៀតថា «លែងខ្ញុំភ្លាមទៅ»

យ៉ាងណាមិញ អនុប្រធានរបស់ក្រុមហ៊ុនរថយន្ដ Geely បានចេញមុខបកស្រាយថា នារីម៉ូដែល ត្រូវបានជួលឲ្យមកផ្សព្វផ្សាយរថយន្ដក្នុងកម្មវិធី ដោយក្រុមហ៊ុនផ្សេងមួយទៀត ដែលជាអ្នករៀបចំកម្មវិធីផ្ទាល់។ ហើយនាងមានអារម្មណ៍អន់ចិត្ត នៅកន្លែងធ្វើការ ដែលខាងក្រុមការងាររបស់នាង មិនខ្វល់ខ្វាយជាមួយនាង ទើបបណ្ដាលឲ្យនាងបាត់បង់ការគ្រប់គ្រងអារម្មណ៍។ មុនពេលកើតហេតុ នាងបានរត់ពីក្រោយឆាក មកលើឆាក វាយទៅលើកញ្ចក់រថយន្ដ និងវាយបុគ្គលិកដែលព្យាយាមឃាត់នាងទៀតផង។ ហើយដើម្បីកុំឲ្យមានអ្វីកើតឡើងកាន់តែធ្ងន់ធ្ងរ ទើបខាងបុគ្គលិក និងសន្ដិសុខ បានយកក្រណាត់ខ្មៅរុំនាង រួចទូរសព្ទទៅប្ដឹងប៉ូលិសតែម្ដង។

ជុំវិញរឿងរ៉ាវខាងលើនេះ នារីម៉ូដែល បានឈានដល់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងនិយោជករបស់នាង នៅឯប៉ុស្ដិ៍ប៉ូលិសផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

នារីម៉ូដែល
នារីម៉ូដែល
នារីម៉ូដែល
នារីម៉ូដែល
នារីម៉ូដែលកំពុងត្រូវគេចាប់រុំក្រណាត់ខ្មៅ
នារីម៉ូដែលកំពុងត្រូវគេចាប់រុំក្រណាត់ខ្មៅ
នារីម៉ូដែលកំពុងត្រូវគេចាប់រុំក្រណាត់ខ្មៅ
នារីម៉ូដែលកំពុងត្រូវគេចាប់រុំក្រណាត់ខ្មៅ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T