មិនបានលើកពានក៏ពិតមែន ប៉ុន្តែអតីតបេក្ខនារី Cambodian Idol ៥រូបនេះ សុទ្ធតែក្លាយជាតារាចម្រៀងក្នុងផលិតកម្មធំៗ

//s9.kh1.co/1e/1eb6cf36999b75674baa0c5da89a71ec04cf9062.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនបានលើកពានក៏ពិតមែន ប៉ុន្តែអតីតបេក្ខនារី Cambodian Idol ៥រូបនេះ សុទ្ធតែក្លាយជាតារាចម្រៀងក្នុងផលិតកម្មធំៗ

ភ្នំពេញ៖  អតីតបេក្ខនារីនៅក្នុងកម្មវិធី Cambodian Idol ចំនួន ៥រូប បច្ចុប្បន្ននេះ កំពុងតែទទួលបានប្រជាប្រិយភាពកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងស្រទាប់មិត្តយុវវ័យបើទោះបីជាពួកគេមិនបានក្លាយជាម្ចាស់ពានរង្វាន់ក្តី។ ប៉ុន្តែផ្ទុយទៅវិញ ស្រីស្អាតទាំង ៥រូបនេះ សុទ្ធតែបានក្លាយខ្លួនជាតារាចម្រៀងនៅក្នុងផលិតកម្មធំៗនៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងវ័យក្មេងទាំងនេះមានដូចជា៖

១. កញ្ញា សុវត្ថិឌី ធារិកា៖ អតីតបេក្ខនារី Top 4 រដូវកាលទី១រូបនេះ បច្ចុប្បន្នបានក្លាយជាតារាចម្រៀងស្រីប្រចាំផលិតកម្មថោន ក្រោយពីបានឆ្លងកាត់ការវិវត្តន៍ខ្លួនពីតារាចម្រៀងតាមផលិតកម្មផ្សេងៗមួយចំនួន។

កញ្ញា សុវត្ថិឌី
ធារិកា
កញ្ញា សុវត្ថិឌី ធារិកា
កញ្ញា សុវត្ថិឌី
ធារិកា
កញ្ញា សុវត្ថិឌី ធារិកា

២. កញ្ញា នាង ប្រាក់គន្ធា៖ ជាអតីតបេក្ខនារី Cambodian Idol រដូវកាលទី២ ដែលបរាជ័យត្រឹមវគ្គជម្រុះ Theater Round 1 ប៉ុន្តែ គន្ធា មានឱកាសបានជ្រកក្នុងទ្រនំដ៏កក់ក្តៅ គឺផលិតកម្មសាន់ដេ ដែលមានបទចម្រៀងមានសន្ទុះគាំទ្រជាច្រើនដូចជាបទ “បេះដូងចេះស្រវឹង” និងបទ «គេជាសង្សារ អូនជាប្រពន្ធ» ជាដើម។

កញ្ញា នាង ប្រាក់គន្ធា
កញ្ញា នាង ប្រាក់គន្ធា
កញ្ញា នាង ប្រាក់គន្ធា
កញ្ញា នាង ប្រាក់គន្ធា

៣. កញ្ញា ម៉ង់ ចាន់កញ្ញា៖ បច្ចុប្បន្នជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាស ក្រោយពីបានឆ្លងកាត់កាលប្រលង Cambodian Idol រដូវកាលទី២។ បើទោះបីជាមានបទចម្រៀងថ្មីៗមិនច្រើនក្តី ប៉ុន្តែ កញ្ញា នៅតែមានបទដែលសម្រិតសម្រាំងល្អៗពីខាងផលិតកម្មជានិច្ច។

https://s9.kh1.co/__image/w=650,h=867,q=100/26/266d30ff5b91cb782e3566a3d75f6548f21d3217.jpg
កញ្ញា ម៉ង់ ចាន់កញ្ញា
កញ្ញា ម៉ង់ ចាន់កញ្ញា

៤. កញ្ញា ដា សុម៉ាវត្តី៖ ម្ចាស់បទ “មនុស្សខ្លះ” រូបនេះជាអតីតបេក្ខនារីក្នុងរដូវកាលទី៣ ដែលបច្ចុប្បន្ននេះ កំពុងតែមានសន្ទុះខ្លាំងនៅក្នុងផលិតកម្មថោន។

កញ្ញា ដា សុម៉ាវត្តី
កញ្ញា ដា សុម៉ាវត្តី

៥. កញ្ញា ចែម ស្រីល័ក្ខ៖ ម្ចាស់បទ «ស្រលាញ់បងដល់កាន់ឈើច្រត់» Version ស្រីរូបនេះ ក៏ជាអតីតបេក្ខនារីរដូវកាលទី៣ដូចគ្នានឹង ដា សុម៉ាវត្តី ដែរ បច្ចុប្បន្ននាងបានក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មថ្មីរបស់ថោនគឺ Top Music៕

កញ្ញា ចែម ស្រីល័ក្ខ
កញ្ញា ចែម ស្រីល័ក្ខ
កញ្ញា ចែម ស្រីល័ក្ខ
កញ្ញា ចែម ស្រីល័ក្ខ
ម៉ង់ ចាន់កញ្ញាសុវត្ថិឌី ធារិកានាង ប្រាក់គន្ធាចែម ស្រីល័ក្ខ
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T