ណាថា គេងអោបឆ្កែ មិនចំណេញ? មើលអត្ថប្រយោជន៍ខាងក្រោមទៅ រាប់ភ្លេច

//s9.kh1.co/4d/4dc5dbbeea9847b8581a5567c73083f170a27387.jpg
សង្គម

 ២៣-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

សម្រាប់​អ្នក​ដែល​មាន​ឆ្កែចិញ្ចឹមភាគច្រើន​ប្រហែល​ជាមិន​ធ្លាប់​ដែល​ដឹងនោះទេ​ថា​នៅ​ពេលដែល​អ្នក​គេង​ឳបសត្វ​ឆ្កែរបស់​អ្នក​ពិតជា​អាច​ជួយ​ឲ្យ​អ្នកគេង​បាន​ស្កប់​ស្កល់ជាងមុន​។

យល់ដឹង​៖ យោងតាម​ ការ​ស្រាវជ្រាវមួយ ដែល​បាន​សិក្សា​ទៅលើ​យុវតី ​ចំនួន​៩៦២​នាក់ ដែលក្នុងនោះ​​​មាន​៥៥​ភាគរយ​នៃ ​អ្នក​ចូល​រួម​បាន​ឲ្យដឹងថា ជារៀង​រាល់​ថ្ងៃ​ពួកគេបាន ​ដេក​ឳប​ឆ្កែរបស់​ពួកគេ ​យ៉ាង​ហោច​ណាស់​មួយនៅលើ​គ្រែ ​ហើយ​៣១ភាគរយផ្សេង​ទៀត ​បាន​ដេក​ឳបឆ្កែនិង​ឆ្មា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាលទ្ធផល​នៃ ​ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា ​ការ​គេង​បែបនេះ ​មិន​មាន​បង្ហាញ​ជាបញ្ហាឬ ផល​ប៉ះពាល់​ដល់​គុណភាព ​​ក្នុង​ការ​គេង​នោះទេ​។ ប៉ុន្តេ​ពួកគេ​បាន ​សិក្សា​ឃើញ​បន្ថែម​ថា ​សម្រាប់​មនុស្ស​ស្រី ​ដែល​គេ​ង​ឳបឆ្កែ​គឺ ​អាច​ទទួលបាននៅគុណភាពគេង​ បានល្អ​ប្រសើរ​នៅពេល​យប់​។ លើសពីនេះ ​ពួកគេ​ក៏​បាន​បង្ហាញ​ថា ​សត្វ​ឆ្កែ​មិន​បង្ក​ជាការរំខាន​ច្រើន​ ទៅកាន់​ការ​គេ​ងរបស់អ្នក​នោះទេ បើ​ប្រៀប​ធៀបជាមួយ ​សត្វ​ឆ្មា​ និង​ដៃគូររបស់អ្នកនោះ។ ហើយ​អ្នកសម្រាប់ ​អ្នក​ដែល​គេង​ឳបឆ្កែ ​ក៏​អាចទទួល​បាន ​នៅ​អារម្មណ៍​លួងលោម និង​សុវត្ថិភាព​ នៅពេល​ដែល ​ពួកគេ​គេងផងដែរ​។

រូបតំណាង
រូបតំណាង

ចំពោះ​លទ្ធផល​នៃ​ កា​រសិក្សា​មួយ​ទៀត ​ក៏​បាន​បញ្ចេញ​ឲ្យ​ដឹង ​ផងដែរថា​សម្រាប់ ​អ្នក​ដែល​គេង​ជាមួយ​និង​ សត្វ​ឆ្កែក៏អាច​ភ្ញាក់ ​ពី​ដំណេក​បាន​លឿន​ជាង បើ​ប្រៀប​ធៀប​ជាមួយ អ្នក​ដែល​គេង​ជាមួយ​សត្វ​ឆ្មា​។

រូបតំណាង
រូបតំណាង

តើ​ការ​ដែល​គេងជាមួយ​សត្វ​ឆ្កែ ​ផ្តល់​នៅ​អត្តប្រយោជន៍​បែបណា​ខ្លះ​ទៅ​ដល់​សុខភាព​របស់អ្នក​?

១៖ គេង​ជាមួយ​នឹង​សត្វ​ឆ្កែ ​អាច​ជួយ​កាត់​បន្ថយ​ នៅ​បរិមាណ​ស្រ្តេស ​ដែល​មាន​នៅក្នុង​រាងកាយ​របស់​អ្នក គ្រប់​គ្រង​កម្រិត​អាស៊ីត​Cortisol។

២៖ សត្វ​ចិញ្ចឹម​អាច​ជួយ​បង្កើត នៅអារម្មណ៍​លួងលោម និង​សុវត្ថិភាព​ជាមួយ ​វត្ត​មាន​របស់​ពួកវា​ ពេល​នៅជិត​អ្នក​។

៣៖ ពួកគេ​មាន​សមត្ថភាព​ជួយ ​អ្នក​ឲ្យលុបបំបាត់​ស្រ្តេស​ មិន​សុវត្ថិភាព និង​ការព្រួយ​បារម្ភ​ដោយបង្កើន ​បរិមាណ​អ៊ុកស៊ី​តូស៊ីន ​នៅក្នុង​រាងកាយ​អ្នក​។

រូបតំណាង
រូបតំណាង

៤៖ ជា​ទូទៅ ក្នុង​ខ្លួន​នៃសត្វ​ឆ្កែ​ មាន​កម្តៅ​ក្តៅ​ជាង ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ រាងកាយ​មនុស្ស​។ ដូច្នេះ​គេង​ជាមួយ​នឹង​ សត្វ​ឆ្កែ​អាច​ជួយ​ឲ្យ​អ្នក ​មាន​អារម្មណ៍​ថា​កក់​ក្តៅ​បាន​។

៥៖ ​ចង្វាក់ដកដង្ហើម​នៃ ​សត្វ​ឆ្កែ​អាចជួយ​ឲ្យ​ អ្នក​គេង​បាន​យ៉ាង​ឆាប់​។

៦៖ សត្វ​ឆ្កែ​អាច​ជួយ ​ប្រយុទ្ធ​ប្រឆាំង​និង ​នឹង​លទ្ធភាព​នៃ ​អ្នក​​ដែល​វិវត្តន៍ ​ទៅរក​​អាការៈធ្លាក់​ទឹក​ចិត្ត ​បាន​ផងដែរ​។

រូបតំណាង
រូបតំណាង

៧​៖ យោង​តាម​ការស្រាវជ្រាវ មួយ​ចំនួន​ក៏​បាន​ បង្ហាញ​ឲ្យ​ឃើញ​ផងដែរថា ​វាក៏​អាចជួយ​អ្នកកាត់​បន្ថយ​អាការៈ ឡើង​ឈាម​របស់​អ្នកផងដែរ​។

៨៖ ប្រសិន​បើអ្នក​ទទួល​រង​ នៅ​ការ​គេងមិនលក់ ​អ្នក​ប្រហែល​ជា​កំពុង​ព្យាយាម ​ស្វែងរក​នៅ ​វិធី​ដែល​ជួយ​ឲ្យគេ​ងលក់។ ហើយ​ការគេងមិនលក់ ​អាច​បង្កជាបញ្ហា​ដល់​សុខភាព​ រយៈពេល​វែង​ដូច​ជា ​ធាត់​និង​ទឹក​នោមផ្អែម ​ប្រសិនបើ​វាមិន​ត្រូវបាន ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ដូច្នេះ ​អ្នក​អាច​សាលល្បង មក​គេងជាមួយ​ឆ្កែរបស់ ​អ្នក​ដែល​វិធី​នេះ​ល្អ ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ និង​អាច​ជួយ​ដល់ ​បញ្ហា​គេ​ងមិនលក់​៕

ប្រភព៖ Relrules, Thesleepjudge

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T