Barca អាចនឹងមានលទ្ធភាពនាំយកតារាឆ្នើមរូបនេះមករួមក្រុម ប្រសិនបើសម្រេចឲ្យ Man UTD ខ្ចីជើង Dembele

//s9.kh1.co/cc/cc8db32b09c69bdaafbeec2f88a9fb7f5b3a1a8b.jpg
កីទ្បា

 ០១-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Barca អាចនឹងមានលទ្ធភាពចុះកិច្ចសន្យានាំយក Depay មករួមក្រុម ប្រសិនបើសម្រេចឲ្យ Man UTD ខ្ចីជើង Dembele

បរទេស៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានដំណឹងលេចឮជាច្រើនថាក្លិប Manchester United កំពុងតែបើកកិច្ចចរចាជាមួយក្លិប Barcelona ក្នុងគោលបំណងខ្ចីជើងកីឡាករ Ousmane Dembele ទៅរួមក្រុម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ousmane Dembele
  កីឡាករ Ousmane Dembele

ស្របពេលជាមួយគ្នានេះដែរ Barcelona ក៏កំពុងចង់បានកីឡាករ Memphis Depay ពីក្លិប Lyon ផងដែរ ប៉ុន្តែក្លិបមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើតម្លៃខ្លួន ក៏ដូចជាប្រាក់ពលកម្មរបស់តារាឆ្នើមរូបនេះ។ 

  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

ដោយឡែកបើតាមគេហទំព័រ AS បានឲ្យដឹងថាប្រសិនបើ Barca យល់ព្រមឲ្យ Man UTD ខ្ចីជើង Dembele ទៅលេងនៅ Premier League ក្នុងរដូវកាលថ្មីនេះ ក្លិបនឹងអាចមានលទ្ធភាពចំណាយលើតម្លៃខ្លួន និងប្រាក់ពលកម្មរបស់ Depay បាន។

  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

គួរឲ្យដឹងដែរថានៅក្នុង៥ប្រកួតដំបូងឲ្យ Lyon នៅលីគកំពូលបារាំងរដូវកាលថ្មីនេះ កីឡាករ Memphis Depay រកបានចំនួន៤គ្រាប់រួចមកហើយ ខណៈដែលកុងត្រារបស់គេជាមួយក្លិបនៅសល់តែមួយរដូវកាលនេះទៀតប៉ុណ្ណោះ៕​

  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T