Privat វ៉ា នូរុណ ឡើងមកឈរកំពូលតារាងក្នុងនាមជាកីឡាករដែករកគ្រាប់បាល់បានច្រើនជាងគេ នៅលីគកម្ពុជាគិតត្រឹមសប្ដាហ៍ទី១៦

//s9.kh1.co/15/1516199d86a46ffea6a654a76428d302bc54020b.jpg
កីទ្បា

 ០១-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Privat ស៊ុតបាន១៦គ្រាប់ ឡើងមកឈរកំពូលតារាងក្នុងនាមជាកីឡាករដែករកគ្រាប់បាល់បានច្រើនជាងគេ នៅលីគកម្ពុជាគិតត្រឹមសប្ដាហ៍ទី១៦

ភ្នំពេញ៖ ក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០ បានឈានមកដល់សប្ដាហ៍ទី១៦ហើយ ខណៈក្រុមកំពូលតារាងមិនមែនការប្រែប្រួលនោះទេ ពោលគឺក្រុមនាគខៀវបឹងកេត នៅតែឈរកំពូលតារាង និងមិនទាន់ស្គាល់ពាក្យថាចាញ់ដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាងពិន្ទុ (រូបភាព៖ CNCC)
តារាងពិន្ទុ (រូបភាព៖ CNCC)

ដោយឡែកសម្រាប់បេក្ខភាពដែលកំពុងឈរកំពូលតារាងក្នុងនាមជាអ្នករកគ្រាប់បានច្រើនជាងគេ ក៏នៅតែមិនមានការប្រែប្រួលដដែល ជាក់ស្ដែងគឺនៅតែជាខ្សែប្រយុទ្ធ Jean Marie Privat របស់ក្លិបព្រះខ័នរាជស្វាយរៀង។ បើចង់ជ្រាបច្បាស់ សូមទស្សនាបញ្ជីឈ្មោះកីឡាករទាំង៥ ដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី១៦ ខាងក្រោមនេះ៖

  • ចំណាត់ថ្នាក់លេខ១ ខ្សែប្រយុទ្ធ Privat របស់ក្លិបព្រះខ័នរាជស្វាយរៀង ស៊ុតបាន១៦គ្រាប់
កីឡាករ Privat (រូបភាព៖ PKRSVR FC)
កីឡាករ Privat (រូបភាព៖ PKRSVR FC)
  •   ចំណាត់ថ្នាក់លេខ២ ម្ចាស់អាវលេខ១០ របស់ក្លិបបឹងកេត កីឡាករ ម៉ាត់ នូរុណ ស៊ុតបាន១៥គ្រាប់  
កីឡាករ នូរុណ (រូបភាព៖ BKFC)
កីឡាករ នូរុណ (រូបភាព៖ BKFC)
  •   ចំណាត់ថ្នាក់លេខ៣ កីឡាករ Araujo Pinheiro Pedro Augusto របស់ក្លិបព្រះខ័ន​រាជស្វាយរៀង ស៊ុតបាន១៤គ្រាប់  
កីឡាករ Araujo Pinheiro (រូបភាព៖  PKRSVR FC)
កីឡាករ Araujo Pinheiro (រូបភាព៖  PKRSVR FC)

ចំណាត់ថ្នាក់លេខ៤ ខ្សែប្រយុទ្ធក្រុមវិសាខា កីឡាករ Mihaljevic Felip ស៊ុតបាន១៣គ្រាប់

កីឡាករ Felip (រូបភាព៖ 

visakha FC)<br>
កីឡាករ Felip (រូបភាព៖  visakha FC)
  •   ចំណាត់ថ្នាក់លេខ៥ ម្ចាស់អាវលេខ៩៨ របស់ក្លិបភ្នំពេញក្រោន កីឡាករ Timothy Chiemerie Okereke ស៊ុតបាន១២គ្រាប់  
&nbsp; កីឡាករ&nbsp;Timothy&nbsp; (រូបភាព៖ PPC FC)
  កីឡាករ Timothy  (រូបភាព៖ PPC FC)

ប្រភព៖ CNCC

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T