ភ្លើងឆេះព្រៃនៅអ៊ុយក្រែន បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង១០នាក់

//s9.kh1.co/60/60293b58ce729d561a4356a59244cf4db57ce7a9.jpg
សង្គម

 ០១-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់បាត់បង់ជីវិត និង ១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារហេតុការណ៍ភ្លើងឆេះព្រៃ​ ដែលកំពុងឆេះរាលដាលនៅ​តំបន់ Luhansk

កៀវ៖ ទីភ្នាក់ងារសេវាកម្មបន្ទាន់របស់អ៊ុយក្រែនបាន​​រាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់បាត់បង់ជីវិត និង ១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារហេតុការណ៍ភ្លើងឆេះព្រៃ​ ដែលកំពុងឆេះរាលដាលនៅ​តំបន់ Luhansk ភាគខាង​កើតប្រទេសអ៊ុយក្រែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារខាងលើបានឱ្យដឹងទៀតថា ភ្លើងឆេះព្រៃនេះបានគំរាមកំហែងដល់លំនៅដ្ឋានពលរដ្ឋចំនួន ២២កន្លែង និង​ឆេះព័ទ្ធជុំវិញផ្ទៃដីប្រហែល ១៨,០០០ហិកតា ហើយមកដល់ពេលនេះ មានពលរដ្ឋប្រមាណ ១២០នាក់ ត្រូវបានជម្លៀសទៅរកទីសុវត្ថិភាព។

យោងតាមអាជ្ញាធរមូលដ្ឋាន​ក៏បានឱ្យដឹងដែរថា​ ហេតុការណ៍​ភ្លើងឆេះព្រៃ​ បានកើតមានឡើងចំនួន ១៤៦កន្លែង ដោយក្នុងនោះ ៨២កន្លែង ត្រូវបានពន្លត់ទាន់ពេលវេលា។ ​ភ្លើងឆេះព្រៃ​​ភាគច្រើនគឺកើតឡើង នៅក្បែរតំបន់ដែលគ្រប់គ្រងដោយក្រុមបំបែកខ្លួននិយមរុស្ស៊ី ហើយទន្ទឹមនឹងនេះ ​អាជ្ញាធរអ៊ុយក្រែន​​កំពុងសង្ស័យថា អគ្គិភ័យនេះអាចបណ្តាលមកពីការបាញ់ផ្លោងសំណាក់ក្រុមបំបែកខ្លួន​។

គួរជម្រាបដែរថា​ បច្ចុប្បន្នការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យស្ថាប័នអនុវត្តច្បាប់រកមូលហេតុនៃអគ្គិភ័យនេះ ថាតើ​​វាបង្កឡើងដោយ​ក្រុម​ឧទ្ទាម​​និយម​រុស្ស៊ី​ ឬបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុឱ្យពិតប្រាកដ៕

https://s9.kh1.co/__image/w=650,h=366,q=100/a7/a7b50a2fb065004a2121d98479ac42cb2eaf86fe.png
https://s9.kh1.co/__image/w=650,h=340,q=100/ed/edec24fde42cc20c176e67f91c7c63956236df77.png
https://s9.kh1.co/__image/w=650,h=366,q=100/87/87a223369a0de39e8a61afe948792d72938e862d.jpg
https://s9.kh1.co/__image/w=650,h=342,q=100/91/9189014194fd90c3d53769ead246a3ee48f383b6.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T