ហេតុតែជាកូនស្រីសេដ្ឋីនី គ្រាន់កាតាបស្ពាយទៅរៀន កូន Kylie ខ្ទង់ម៉ឺនដុល្លារ

//s9.kh1.co/e8/e8f76457dcf30c8da5285f0d193209a936b86205.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ផ្ទុះការចាប់អារម្មណ៍ Stormi កូនស្រី របស់Kylie ស្ពាយកាបូប Hermes ពណ៌ផ្កាឈូកដល់ថ្នាក់រៀននៅថ្ងៃមត្តេយ្យដំបូងរបស់នាង។

បរទេស៖ តារាម៉ូដែល និងជាសេដ្ឋីវាល់លាន នាង Kylie Jenner បានទាក់ទាញការចាប់អារម្មណ៍មហាជន នៅលើបណ្តាញសង្គមម្តងទៀត នៅពេលចែករំលែករូបភាពកូនស្រីរបស់នាង Stormi ទៅសាលារៀនមតេ្តយ្យថ្ងៃដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កូនស្រីអាយុ២ឆ្នាំរូបនេះ មើលទៅមានភាពសប្បាយ និងរំភើបនៅពេលដែលនាងរង់ចាំ ម្តាយរបស់គេ បើកឡានជូនទៅសាលារៀន ដោយគេបានសង្កេតឃើញថា Stormi បានស្ពាយកាបូបពីក្រោយពណ៌ផ្កាឈូកគួរឱ្យស្រឡាញ់អមជាមួយស្បែកជើង Air Jordans ទាន់សម័យ និងក្រវិលពេជ្របែបសាមញ្ញផងដែរ។

ទៀតសោត វាមិនពិបាកទេគ្រាន់តែក្រឡេកក៏ដឹងថា កាបូបកូនស្រីរបស់ Kylie Jenner គឺជាយីហោ Hermès ជាមួយនឹងតម្លៃលក់រាយរហូតដល់ ១២០០០ ដុល្លារឯណោះ នេះមិនមែនជាលើកទីមួយទេដែលរូបគេ ប្រើកាបូបថ្លៃបែបនេះ ព្រោះកូនស្រីរបស់តារាស្រីរូបនេះ ក៏បណ្តុំកាបូបល្បីៗ ដែលខ្លះមានតម្លៃរហូតដល់១០ម៉ឺនដុល្លារក៏មាន។

យ៉ាងណាមិញ អ្នកម្តាយកូនមួយរូបនេះ មិនដែលសោកស្តាយដែលបានទិញរបស់របរថ្លៃជូនកូនស្រីសំណព្វចិត្តរបស់ខ្លួន ដោយកាលពីថ្មីៗនេះ មហាសេដ្ឋីស្រីវ័យ ២៣ ឆ្នាំរូបនេះក៏បាន ទិញនូវសេះស មកពីអឺរ៉ុបក្នុងតម្លៃ ២០០,០០០ ដុល្លារ ជូនកូនស្រីរបស់នាងផងដែរ៕

សូមទស្សនារូបខាងក្រោម៖

Kylie Jenner​​ និងកូនស្រី
Kylie Jenner​​ និងកូនស្រី
Kylie Jenner​​ និងកូនស្រី
Kylie Jenner​​ និងកូនស្រី
Stormi
Stormi
Stormi
Stormi
Stormiថ្ងៃចូលរៀនដំបូងជាមួយកាបូបHermès
Stormiថ្ងៃចូលរៀនដំបូងជាមួយកាបូបHermès
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T