កម្មវិធីពង្រឹងអាជីវកម្មសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីជួយដល់សហគ្រិន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ត្រូវបានសម្ពោធ​ ក្រោមការឧបត្តម្ភរបស់មូលនិធិទឹកប្រាក់១លានដុល្លាររបស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩!

//s9.kh1.co/a2/a2c3c7bbdb7a75d2c2983105e429e41412b14eca.jpg
សង្គម

 ០១-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដើម្បីជួយគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំងប្រទេសកម្ពុជា Impact Hub Phnom Penh បានដាក់ដំណើរការកម្មវិធីអប់រំថ្មីមួយ សម្រាប់សហគ្រិននៅកម្ពុជា។

រាជធានីភ្នំពេញ៖ ដើម្បីជួយគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំងប្រទេសកម្ពុជា Impact Hub Phnom Penh បានដាក់ដំណើរការកម្មវិធីអប់រំថ្មីមួយ សម្រាប់សហគ្រិននៅកម្ពុជា ដែលកម្មវិធីនេះបានទទួលជំនួយពីមូលនិធិទឹកប្រាក់ចំនួន ១ លានដុល្លាររបស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធីពង្រឹងអាជីវកម្មរបស់ Impact Hub
កម្មវិធីពង្រឹងអាជីវកម្មរបស់ Impact Hub

កម្មវិធីថ្នាក់សិក្សាអនឡាញនេះ មានគោលបំណងជួយដល់សហគ្រិននៅកម្ពុជា ដើម្បីជំនះបញ្ហា ដែលបង្កឡើងដោយជំងឺរាតត្បាត​សកលកូវីដ១៩។ កម្មវិធីនេះបង្កើតឡើងជាពិសេសសម្រាប់អ្នកដឹកនាំអាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការ​​ដំណោះស្រាយ ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេប្រសើរឡើង និងបង្កើតក្រុមហ៊ុន​ដែលធន់នឹងគ្រោះមហន្តរាយផ្សេងៗ។

   កម្មវិធីពង្រឹងអាជីវកម្មរបស់ Impact Hub
  កម្មវិធីពង្រឹងអាជីវកម្មរបស់ Impact Hub

អំឡុងពេលនៃកម្មវិធីសិក្សា អ្នកចូលរួមនឹងរៀនសូត្រអំពីរបៀបវាយតម្លៃនៃប្រតិបត្ដិការអាជីវកម្មនាពេលបច្ចុប្បន្នរបស់ពួកគេ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃកាលៈទេសៈ ដោយរៀបចំគម្រោង និងអនុវត្តផែនការថ្មី។ តាមរយៈកម្មវិធីនេះសហគ្រិនក៏នឹងរៀនអំពីវិធីផ្សេងៗ ដើម្បីទទួលបានមូលនិធិជំនួយបន្ថែម ការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងវិធីកែលម្អផែនការហិរញ្ញវត្ថុរបស់ពួកគេឡើងវិញឲ្យសាកសមនឹងទីផ្សារបច្ចុប្បន្ន។ ថ្នាក់រៀនតាមអនឡាញនឹងមាននៅលើគេហទំព័ររបស់ Impact Hub ហើយសហគ្រិនអាចចូលមើលខ្លឹមសារមេរៀនបានគ្រប់ពេលដោយឲ្យគិតថ្លៃ។

  កម្មវិធីពង្រឹងអាជីវកម្មរបស់ Impact Hub
  កម្មវិធីពង្រឹងអាជីវកម្មរបស់ Impact Hub

កញ្ញា Olivia Hough នាយកគ្រប់គ្រងរបស់ Impact Hub Phnom Penh មានប្រសាសន៍ថា៖

«​គោលដៅនៃកម្មវវិធីពង្រឹងអាជីវកម្មសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម គឺ ដើម្បីនាំយកចំណេះដឹងដល់សហគ្រិននៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតអាជីវកម្មប្រកបដោយនិរន្តរភាព និងភាពធន់ ដែលអាចជំនះវិបតិ្ត ដូចជាជំងឺរាតត្បាត​សកលកូវីដ១៩។»

ប្រសាសន៍របស់កញ្ញា Olivia Hough

ម្ចាស់អាជីវកម្មទាំងអស់ នឹងអាចចូលមើលវគ្គសិក្សាតាមអនឡាញ ផ្សេងៗគ្នា និងចូលរួមក្នុងការសន្ទនាតាមអនឡាញប្រចាំខែជាមួយសហគ្រិនដទៃទៀតផងដែរ។ ពួកគេក៏អាចចូលមើលវីដេអូ ប្រភពឯកសារ ករណីសិក្សាដែលមកពីជុំវិញពិភពលោក និងធ្វើកិច្ចការលំហាត់ផ្សេងទៀតផងដែរ។ ថ្នាក់រៀនតាមអនឡាញនឹងចំណាយពេលប្រហែល១០ ម៉ោង ដើម្បីបញ្ចប់ ហើយអ្នកចូលរួមដែលទទួលបានជោគជ័យទាំងអស់នឹងទទួលបានវិញ្ញាបនប័ត្រនៅចុងបញ្ចប់នៃវគ្គសិក្សា។

កញ្ញា Olivia Hough បន្ថែមទៀតថា ៖

«យើងបានចាប់ដៃគូជាមួយ ក្រុមហ៊ុន Spring Activator ជាក្រុមហ៊ុនកាណាដាដែលគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី និងមានបទពិសោធន៍ក្នុងការឆ្លងកាត់វិបត្តិសេដ្ឋកិច្ចចំនួន ៣ លើក  ដែលនេះហើយជាកត្តាធ្វើឲ្យក្រុមហ៊ុនមានបទពិសោធន៍ដោយផ្ទាល់ក្នុងការដឹកនាំអាជីវកម្មឆ្លងកាត់ពេលវេលាលំបាកនៃភាពមិនប្រាកដប្រជា និងហានិភ័យ។  យើងបានដាក់បញ្ជូលការសិក្សា និងបកប្រែខ្លឹមសារ ដើម្បីឲ្យសាកសមនឹងបរិបទសង្គមសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។» 

ប្រសាសន៍បន្ថែមរបស់កញ្ញា Olivia Hough

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Smart បានផ្តល់ជំនួយមូលនិធិដល់គម្រោងចំនួន ១១  ផ្សេងៗគ្នា តាមរយៈ មូលនិធិប្រឆាំងវីរុសកូវីដ ១៩ ដែលក្នុងចំណោមគម្រោងនោះគឺផ្តោតលើសកម្មភាពផ្សេងៗដូចជា ការអប់រំពីចម្ងាយ ការរក្សាអនាម័យផ្ទាល់ខ្លួន បរិក្ខា​រការពារខ្លួនសម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកជំនួយហិរញ្ញវត្ថុសម្រាប់សហគ្រិន។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖

« យើងមានមោទនភាពណាស់ដែលបានគាំទ្រដល់កម្មវិធីពង្រឹងអាជីវកម្ម របស់ Impact Hub។ ការជោគជ័យរបស់អាជីវកម្មទើបបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីកសាងសេដ្ឋកិច្ចឲ្យរឹងមាំ ជាពិសេសក្នុងអំឡុងពេលដែលអាជីវកម្មកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ដូចជា ការផ្លាស់ផ្ដូរក្នុងទីផ្សារ ការបាត់បង់អតិថិជន និងបញ្ចូលសកម្មភាពទៅអនឡាញ។»

ប្រសាសន៍របស់លោក ថូម៉ាស ហ៊ុន
  កម្មវិធីពង្រឹងអាជីវកម្មរបស់ Impact Hub
  កម្មវិធីពង្រឹងអាជីវកម្មរបស់ Impact Hub
  កម្មវិធីពង្រឹងអាជីវកម្មរបស់ Impact Hub
  កម្មវិធីពង្រឹងអាជីវកម្មរបស់ Impact Hub

សម្រាប់ព័ត៌មានបន្ថែមអំពី​មូលនិធិទឹកប្រាក់ ១ លានដុល្លាសម្រាប់ប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន​ Smart Axiata សូមតាមដាន​លើទំព័រ​ Facebook របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T