រឿងភាគថៃមុនដំបូងគេបង្អស់ ដែលមានចំណងជើង «រយល្បិចមាយាទ» នឹងចាក់បញ្ចាំងចំនួន ៨ ប្រទេសចាប់ពីខែតុលានេះតទៅ

//s9.kh1.co/69/69047d0628b5ccb2358305ede14f21deb32ef414.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រឿង «រយល្បិចមាយាទ» ប្រកាសនឹងចាក់បញ្ចាំងចំនួន ៨ ប្រទេសចាប់ពីខែតុលា

ថៃ៖ កាលពីថ្មីៗនេះសារព័ត៌មានកម្សាន្តប្រចាំប្រទេសថៃបានប្រកាសថារឿងភាគ «រយល្បិចមាយាទ» គ្រោងនឹងចាក់បញ្ចាំងចំនួន ៨ ប្រទេសនៅក្នុងទ្វីបអាស៊ីក្នុងខែតុលានេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបានបន្ថែមថា ៨ ប្រទេសនោះមានដូចជា ចិន​ សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ ឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា និងថៃ។

ដោយឡែកនៅក្នុងរឿងនេះក៏មានការចូលរួមសម្តែងដោយតារាប្រុស្រីល្បីៗដូចជា Pope Thanawat, Bella Ranee, Louis Scott, Bua Nalinthip និង Phet Thakrit។ គួរបញ្ជាក់ផងដែរថាសម្រាប់ Pope Thanawat និង Bella Ranee បានសម្តែងជាមួយគ្នាក្នុងរឿង «បុពេ្វសន្និវាស» កាលពីឆ្នាំ ២០១៨  ហើយនេះគឺជាទី២ សម្រាប់អ្នកទាំងពីរផងដែរ។

តួយ៉ាង នេះគឺជារឿងភាគដំបូងគេបង្អស់ ដែលបានចាក់បញ្ចាំងនៅក្នុងប្រទេសជាច្រើន ក្នុងពេលតែមួយផងដែរ។ តើអ្នកទាំងអស់គ្នាកំពុងតែរង់ចាំតាមដានទស្សនារឿងភាគថ្មីនេះមែនទេ?    

សូមទស្សនារូបភាពខាងក្រោមនេះ៖

Pope Thanawat និង Bella Ranee
Pope Thanawat និង Bella Ranee
Pope Thanawat និង Bella Ranee
Pope Thanawat និង Bella Ranee
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T