ល្អណាស់! ហ្វេសប៊ុកទើបបង្ហាញមុខងារថ្មី ដែលអ្នកប្រើ Messenger និង Instagram អាចផ្ញើសារឆ្លើយឆ្លងគ្នាបាន

//s9.kh1.co/27/275e86fce1a803288cf692a80c47298f781a673d.jpg
បច្ចេកវិទ្យា

 ០១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាមួយការផ្លាស់ប្ដូរនេះ អ្នកប្រើប្រាស់កម្មវិធី Instagram អាចនឹងតម្រូវឲ្យធ្វើការ update ជាមុនសិន។

អាមេរិក៖ គម្រោងរបស់ក្រុមហ៊ុនហ្វេសប៊ុកក្នុងការតភ្ជាប់គ្នានៃកម្មវិធីផ្ញើសាររបស់ខ្លួន គឺចាប់ផ្ដើមលេចចេញជារូបរាងហើយ។ ក្រុមហ៊ុនេះនឹងបន្តពង្រីកមុខងារបស់កម្មវិធី Messenger ជាមួយកន្លែងផ្ញើសារនៅក្នុងកម្មវិធី Instagram ដែលនេះមានន័យថា វាអាចមានសមត្ថភាពក្នុងការផ្ញើសារឆ្លងកាត់កម្មវិធីទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្វេសប៊ុកនឹងចាប់ផ្ដើមការធ្វើតេស្ដមុខងារនេះ ក្នុងពេលឆាប់ៗនេះ ប៉ុន្តែគេបញ្ជាក់ថា មុខងារនេះអាចនឹងបានទៅដល់ដៃអ្នកប្រើប្រាស់គ្រប់គ្នា ដែលប្រើប្រាស់កម្មវិធី Instagram Messenger ក្នុងរយៈពេលប៉ុន្មានខែទៀត។

ជាមួយការផ្លាស់ប្ដូរនេះ អ្នកប្រើប្រាស់កម្មវិធី Instagram អាចនឹងតម្រូវឲ្យធ្វើការ update ជាមុនសិន ដើម្បីអាចធ្វើការផ្ញើសារជាមួយវិធីសាស្ត្រថ្មី។ បន្ទាប់មក អ្នកប្រើប្រាស់កម្មវិធី Instagram អាចធ្វើការឆ្លើយឆ្លងគ្នាទៅកាន់អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលមិនមានគណនី Instgaram។ ដូចគ្នានេះដែរ អ្នកប្រើកម្មវិធី Messenger ក៏អាចធ្វើការឆ្លើយឆ្លងគ្នាជាមួយមិត្តភក្ដិរបស់ពួកគេ ដែលលេងតែ Instagram សុទ្ធ។

បើតាមរបាយការណ៍ អ្នកតំណាងក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជាក់សាជាថ្មីថា ការ update នេះមិនបានរួមបញ្ចូលគណនីហ្វេសប៊ុកនិង Instagram ចូលគ្នានោះទេ។ ប្រសិនបើអ្នកប្រើប្រាស់កម្មវិធីទាំងពីរនេះ អ្នកនៅតែអាចធ្វើការផ្ញើសារដោយប្រើកម្មវិធីទាំងពីរនេះ រៀងៗខ្លួន។ ហ្វេសប៊ុកក៏បានកំណត់ថា តើអ្នកចង់ឲ្យអ្នកដែលមិនប្រើប្រាស់ Instagram អាចផ្ញើសារទៅកាន់អ្នកប្រើប្រាស់ Instagram ដែរទេ ឬក៏អ្នកមិនប្រើប្រាស់ហ្វេសប៊ុកអាចផ្ញើសារចូលកម្មវិធី Messenger បាន។

ការផ្លាស់ប្ដូរនេះនៅតែមានភាពស្រពិចស្រពិល ដោយសារអ្នកប្រើប្រាស់ហ្វេសប៊ុកត្រូវប្រើប្រាស់ឈ្មោះពិតរបស់ពួកគេ ហើយចំណែកអ្នកប្រើប្រាស់ Instagram គ្មានគោលការណ៍នៃការប្រើប្រាស់ឈ្មោះ។ ដូចនេះ អ្នកដែលមិនបង្ហាញអត្តសញ្ញាណពិត អាចនឹងបង្កជាបញ្ហា នៅពេលកម្មវិធីទាំងពីរធ្វើការឆ្លងឆ្លើយគ្នា៕

https://s9.kh1.co/__image/w=650,h=621,q=100/7a/7abba7a01d302d013c5a7a3ecf565b768cee955d.png
https://s9.kh1.co/__image/w=640,h=414,q=100/a5/a5c1aace6da13dd82f0ecd082032784b81d34ed7.jpg
https://s9.kh1.co/__image/w=640,h=312,q=100/aa/aa7b92cb6eed0363e2ae88dcec17076b5c1c54dd.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0b/0b4eaf7250b885aab98be87fc37ab6e73fe860ff.png
https://s9.kh1.co/__image/w=650,h=366,q=100/ef/efa617254ae85fc19fbbba927bbc10f4663e625a.png
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T