ស្វីតណាស់! ទោះជាមមាញឹកយ៉ាងណាក៏ Nadech និង Yaya នៅតែធ្វើរឿងនេះជាមួយគ្នា

//s9.kh1.co/98/986a895870734362303643260a9a3d934386ab50.jpg
នារី

 ០១-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះជាមមាញឹកយ៉ាងណាក៏ Nadech និង Yaya នៅតែធ្វើរឿងនេះជាមួយគ្នា កាលពីយប់មិញ

ថៃ៖ កាលពីយប់មិញនេះ សារព័ត៌មានកម្សាន្តប្រទេសថៃបានចុះផ្សាយពីគូស្នេហ៍តារាថៃរវាង Nadech Kugimiya និង Yaya Urassaya ដែលបានណាត់ជួបគ្នា និងញុំាអាហារពេលល្ងាចជាមួយគ្នា។ ជាក់ស្តែងកាលពីយប់មិញនេះ តារាប្រុសដ៏ល្បីល្បាញ Nadech បានធ្វើការបង្ហោះរូបមួយសន្លឹកជាមួយម្ចាស់ចិត្ត Yaya និងមិត្តភក្តិនៅលើគណនី Instagram របស់លោកផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យកត់សម្គាល់ គឺ Nadech និង Yaya បានអង្គុយជិតគ្នាយ៉ាងស្និទ្ធស្នាល និងកាន់តែផ្អែមល្ហែម មើលទៅគួរឲ្យច្រណែនតែម្តង។

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរទើបត្រលប់មកពីកោះភូកេត ក្នុងដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ និងស្វីតៗជាមួយគ្នា៕     

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Nadech
Nadech
Yaya
Yaya
Nadech, Yaya និងមិត្តភក្តិជួបគ្នាញុំាអាហារ
Nadech, Yaya និងមិត្តភក្តិជួបគ្នាញុំាអាហារ
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T