កាលពីមួយខែមុននេះ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ បានរៀបចំកម្មវិធី “Seoul Motor Show 2013” សម្រាប់ដាក់តាំងនូវរថយន្ត និងម៉ូតូម៉ូដថ្មីទំនើបៗ ជូនទៅដល់អតិថិជន និងអ្នកចូលរួមទាំងអស់ ឲ្យពួកគេបានដឹងអំពីគុណភាព ក៏ដូចជាការរចនាថ្មីផងដែរ។ កម្មវិធីនេះមានរយៈពេល ១១ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ និងទទួលបានការចូលរួម ពីតារាម៉ូដែលល្បីៗ និងស្រស់ស្អាត ប្រចាំប្រទេសកូរ៉េ ជាច្រើនរូបផងដែរ។

ដូចគ្នានេះដែរ តារាស្រី Choi Seul Gi ក៏បានចូលរួមនៅក្នុងកម្មវិធី “Seoul Motor Show 2013” នេះផងដែរ។ តារាស្រីរូបនេះ កើតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៨៦ មានកំពស់ ១ម៉ែត្រ និង ៧០សង់ទីម៉ែត្រ មានទំងន់ ៤៧គីឡូក្រាម មកពីប្រទេសកូរ៉េខាងត្បូង។ នាងគឺជាតារាម៉ូដែលស្រី ដែលមានសម្រស់ស្រស់ស្អាត ស៊ិចស៊ី គួរឲ្យស្រលាញ់ និងជា “Asian Race Queen” ហើយត្រូវបានគេដាក់រហ័ស្សនាមឲ្យថា “Hot and Popular Race Queen”។

កាលពីពេលថ្មីៗនេះ អាល់ប៊ុមរូបថត របស់តារាស្រី Choi Seul Gi ដែលថតនៅក្នុងកម្មវិធី “Seoul Motor Show 2013” ត្រូវបានបញ្ចេញ នៅលើបណ្តាញអ៊ីនធឺណិត ដែលធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណិត នៅក្នុងប្រទេសកូរ៉េ ចិន ជប៉ុន និងប្រទេសនៅក្នុងតំបន់អាស៊ីជាច្រើនទៀត និយាយសរសើរមិនដាច់ពីមាត់ ដោយសារតែសម្រស់ ដ៏ស្រស់ស្អាត និងកាយវិការម្ញ៉េកម៉្ញក់ គួរឲ្យស្រលាញ់របស់នាង។







































ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]