អាយុគ្រាន់តែជាតួលេខ! លោកយាយវ័យចំណាស់ម្នាក់ ទើបតែរៀនប្រើកុំព្យូទ័រនៅអាយុ៩០ឆ្នាំ

//s9.kh1.co/b7/b751a5521701d9c5c933df82f436f18965172ec0.jpg
សង្គម

 ០១-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ស្រី្ដវ័យចំណាស់ម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញឲ្យឃើញពីការរៀនប្រើប្រាស់កុំព្យូទ័រយួរដៃរបស់គាត់ នៅអាយុ៩០ឆ្នាំ។

ឥណ្ឌា៖ ស្រី្ដវ័យចំណាស់ម្នាក់ឈ្មោះ Mary Mathews រស់នៅរដ្ឋ Kerala ប្រទេសឥណ្ឌា កំពុងទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញឲ្យឃើញពីការរៀនប្រើប្រាស់កុំព្យូទ័រយួរដៃរបស់គាត់ នៅអាយុ៩០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកយាយ Mathews កើតនៅទសវត្សរ៍ឆ្នាំ១៩៣០ ដែលសម័យនោះពុំទាន់មានកុំព្យូទ័រប្រើប្រាស់ ហើយព័ត៌មានទាំងឡាយត្រូវបានគេចុះផ្សាយនៅលើកាសែត និងទស្សនាវដ្ដីប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន្ន លោកយាយកំពុងរៀនប្រើកុំព្យូទ័រយួរដៃ ដើម្បីអានកាសែតអេឡិចត្រូនិក ហើយសកម្មភាពគួរឲ្យស្ងើចសរសើរទាំងនោះកំពុងល្បីល្បាញខ្លាំង បន្ទាប់ពីត្រូវបានចែកចាយ ដោយចៅប្រុសរបស់គាត់ឈ្មោះ Arun Thomas ទៅលើវេបសាយ Reddit

ថ្លែងប្រាប់សារព័ត៌មាន Indian Express លោក Thomas បានឲ្យដឹងថា គ្រួសាររបស់លោកឈប់ទិញកាសែតសន្លឹក ដោយសារភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ហើយជីដូនរបស់លោកបានអានព័ត៌មានតាមអុីនធឺណេតអស់រយៈពេលមួយខែមកហើយ ​និងរៀនប្រើកុំព្យូទ័រយឺតៗ តែចេះបានយ៉ាងច្បាស់៕

សូមទស្សនារូបភាពខាងក្រោម៖

លោកយាយ Mathews
លោកយាយ Mathews
លោកយាយ Mathews
លោកយាយ Mathews
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T