អ្នកណាមិនរំភើប! Ken បានទិញរបស់ម្យ៉ាងជូនមិត្តស្រី ដើម្បីជាការ Surprise ប៉ុន្តែបែរជា Esther ឆ្លើយយ៉ាងដូច្នេះទៅវិញ

//s9.kh1.co/fe/fe63b5c9ded415ba30ba1da6adee64b8c729d1a0.jpg
នារី

 ០១-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាថៃ Ken បានទិញរបស់ម្យ៉ាងជូនមិត្តស្រី ដើម្បីជាការ Surprise ប៉ុន្តែបែរជា Esther ឆ្លើយយ៉ាងដូច្នេះទៅវិញ

ថៃ៖ ប៉ុន្មានថ្ងៃមុននេះ តារាប្រុសរូបសង្ហា Ken Phupoom បានទម្លាយប្រាប់អ្នកសារព័ត៌មានថៃថា លោកទើបនឹងទិញចិញ្ចៀនមួយវង់សម្រាប់ជូន Esther Supreeleela​។ ស្រាប់តែអ្នកសារព័ត៌មានបានសួរបន្ថែមថា តើ Kem ទិញចិញ្ចៀននេះសម្រាប់កម្មវិធីភ្ជាប់មែនឬទេ? ភ្លាមៗនោះស្រាប់តែលោកបានឆ្លើយថា សម្រាប់រឿងនេះមិនទាន់ប្រាប់ទេ ខ្លាចពេលប្រាប់ហើយអ្នកទាំងអស់មិនរំភើប ដូច្នេះចាំដល់ពេលនោះសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ស្រាប់តែតារាស្រី Esther រូបនេះបាននិយាយថា ពេលខ្លះលោក Ken គ្រាន់តែនិយាយលេងទេ ហើយពេលខ្លះទៀតលោកក៏និយាយមែនដែរ។ ដូច្នេះបើដូចលោក Ken និយាយមែននោះ នាងនឹងរង់ចាំការ Surprise មួយនេះ។

លើសពីនេះទៅទៀត តារាប្រុសស្រីទាំងពីររូបនេះបាននិយាយថា សម្រាប់ទំនាក់ទំនងស្នេហានេះកំពុងស្អិតរមួត ស្រលាញ់គ្នា និងផ្តល់ពេលវេលាឲ្យគ្នាសឹងគ្រប់ពេល៕    

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Ken Phupoom  និង Esther Supreeleela
Ken Phupoom  និង Esther Supreeleela
Ken Phupoom  និង Esther Supreeleela
Ken Phupoom និង Esther Supreeleela
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T