ស្នេហា៖ មនុស្សប្រុស​​ភាគច្រើន ​តែង​តែ​មាន​នៅ​ការយល់ច្រលំ​ថា ​មនុស្ស​ស្រីភាគច្រើន ​តែង​តែចង់​បាន​ មនុស្ស​ប្រុសដែល​ជា ​អ្នក​មានទ្រព្យ មាន​អំណាច​ មាន​មុខមាត់ ក្នុង​សង្គម សង្ហារ​និង ​មាន​មន្ត​ស្នេហ៍​ជាដើម​។ ប៉ុន្តែ​ការពិត ​ចំណុចទាំងអស់​ខាងលើ ​មិនមែនសុទ្ធតែ​​ជាអ្វី​ដែល ​មនុស្ស​ស្រី​ចង់​បានពិតប្រាកដ​ពី ​មនុស្ស​ប្រុសដែល​នាង​ស្រលាញ់​នោះទេ។

កុំធ្វើ​ការ​វាយ​តម្លៃ​​តាម​ ​ការមើលឃើញរបស់​អ្នក ​​ពី​មនុស្ស​ស្រីមួយ​ចំនួន​តូច ​ដែល​មាន​អត្ត​ចរឹក​មិន​ល្អ​ហើយ​ មក​ធ្វើ​ការ​វាយ​តម្លៃ​ លើ​មនុស្ស​ស្រី​ទាំង​អស់​ថា សុទ្ធ​តែ​មាន​ចរឹក​មិនល្អ ទាក់​ទង​នឹង​នរ​ណា​ម្នាក់ ដោយសារតែសម្លឹង​ឃើញ ​ទ្រព្យរបស់​គេ​នោះ​។ ព្រោះការពិត​ពេល​ខ្លះ ​នាង​​អាច​កែប្រែទៅជា​ មនុស្ស​ដែល​មិន​សម​ហេតុផល ​និ​ងមិនប្រាកដ​ប្រជា ​ក៏អាច​មក​ពី​ហេតុផល​របស់​ មនុស្ស​ប្រុស​ដែរ​។

តែ​ជាការពិតអ្វី​ដែល ​មនុស្ស​ស្រី​ចង់​បាន ​ពិត​ប្រាកដពី មនុស្ស​ដែល​នាង​ស្រលាញ់គឺ មិនមែន​លុយនោះទេ តែ​គឺ​ការ​ផ្តល់​ឲ្យ ចេញពី​ចិត្ត​​យ៉ាង​​សម្បញ្ញ ​និង​ធម្មតា​ខ្លាំងបំផុត​។ ហើយប្រសិន បើ​អ្នក​មាន​នៅ​គុណសម្បត្តិ ​ទាំង​៨​ខាងក្រោម​នេះ ​អ្នក​ក៏នឹង​អាច​អូស​ទាញ ​នៅ​ចិត្ត​មនុស្ស​ស្រី​ បានយ៉ាង​ងាយ​ស្រួល​​ដែរ​។

សូមទៅតាម​ដាន​ទាំងអស់​គ្នា​៖

១. ពេលវេលា​

រូបតំណាង

អ្នកត្រូវ​តែ ​ចំណាយពេល​សម្រាប់​នាង​។ អ្នក​អាច​គិត​ថា​អ្វី​ដែល មនុស្ស​ស្រី​ត្រូវ​ការ​គឺ​ជា លុយ​របស់​អ្នក។​ ដូច្នេះ​ហើយទើប​បាន​ជា ​អ្នកផ្តល់​លុយ​ឲ្យ​ទៅ​នាង​ហើយ ​អ្នក​ក៏ចំណាយពេល​ភាគច្រើន នៅ​ជាមួយការ​ងារ​។ មែន​ហើយ​ ទទួល​ស្គាល់​ថា ​លុយ​ពិ​តជា​សំខាន់ ​សម្រាប់​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ ប៉ុន្តែ​វា​មិន​មែន​ជា អ្វី​ៗគ្រប់​យ៉ាងនោះទេ​។ ការពិត​លុយ​របស់ ​អ្នក​នឹង​លែង​សំខាន់ ​សម្រាប់​នាង​ ប្រសិនបើ​នាង​មាន​អារម្មណ៍​ថា​ អ្នកមិនមាន​នៅ​ពេលវេលា ​គ្រប់​គ្រាន់​សម្រាប់​នាង​។ ព្រោះ​ជាក់ស្តែង មនុស្ស​ស្រី​នៅ​តែ​ចង់​បាន ​​មនុស្ស​ប្រុស​ដែល​ចំណាយ​ពេល ​នៅ​ជាមួយ​នាង​ជាជាង ​មនុស្ស​ប្រុស​ដែល​ចំណាយ​លុយ ​មកលើ​នាង​។

២. ការគោរព

រូបតំណាង

នាងគឺជា​មនុស្ស​ ដូច្នេះ​បើ​ជា​មនុស្ស ​អ្វី​ដែល​នាង​ត្រូវការ​ សម្រាប់​ខ្លួន​ឯងនោះគឺ ​ការគោព​និង​ សេចក្តី​ថ្លៃថ្នូរ ​ដែល​ផ្តល់​ឲ្យ​ពី មនុស្សដែល​នាង​ស្រលាញ់​។ នេះ​ជាអ្វីដែល​អ្នក​ត្រូវ​តែធ្វើ ​​ទៅលើ​នាង​ ជាមួយ​នឹង​ការ​គោរព​។ អ្នកត្រូវតែធ្វើឱ្យប្រាកដថា នាងមិនដែលមានអារម្មណ៍ថា នាងមិនត្រូវបានគេផ្តល់​តម្លៃ​ឲ្យនោះទេ​។ ការគោរពគ្នា ​ក្នុង​ទំនាក់ទំន​ងមួយ​គឺ ពិត​ជាសំខាន់​ខ្លាំងណាស់​ ព្រោះ​ អ្នកត្រូវតែដឹងថា នឹងមិនអាចមាន សេចក្តីស្រឡាញ់ពិតប្រាកដនោះទេ ​ប្រសិនបើ​អ្នកទាំងពីរ មិន​មាន​នៅការ​គោរពគ្នា ទៅវិញទៅមកនោះ​។

៣. ការអត់ធ្មត់

រូបតំណាង

​អាចថាទំនាក់​ទំនង ​អ្នក​ធ្លាប់​​ហែរឆ្លង ​នៅ​កាលៈទេសៈនិង ​ឧបសគ្គ​លំបាកៗជាច្រើន​។ វា​អាច​ថា​នឹង​មិន​ដំណើរការ ទៅ​ដោយ​រលូន​ និងងាយ​ស្រួល ដូចការគិត​របស់អ្នក។ នេះ​ហើយ​ជាឳកាសដែល ​អ្នក​ត្រូ​វតែ​បង្ហា​ញពីភាព​ប្រាកដប្រជា និង​ភាព​តស៊ូ​របស់អ្នក​ ទៅកាន់នាង។ កុំបោះ​បង់ឬ លែង​ដៃ​​ចោលនាង​ នៅ​ពេល​ដែល អ្នក​​ជួប​នៅ​កាលៈទេសៈលំបាកណាមួយ​ អ្នកត្រូវបង្ហាញនាងថា អ្នកនឹងសុខចិត្តតស៊ូជាមួយនាង ដើម្បីជំនះនៅរាល់ឧបសគ្គដែល អ្នកទាំងពីរត្រូវជួបជាមួយគ្នា មិន​ថា​ពេល​បច្ចុប្បន្ន ឬ​ពេល​អនាគត​នោះទេ​។

៤. ភាពជឿជាក់​

រូបតំណាង

អ្នកត្រូវតែជា ​មនុស្សដែល​អាចទុកចិត្តបាន ជានិច្ចសម្រាប់​នាង​។ នាងនឹងមិនចង់រស់​នៅ ជាមួយមនុស្ស​ម្នាក់ ​ដែលនាង​មិន​អាច​ទុកចិត្ត​បាន​ សូម្បី​ការ​សន្យា​ដែល ​អ្នក​មាន​សម្រាប់​នាង ​ក៏​មិន​អាច​ធ្វើ​បាន​នោះទេ​។ ដូច្នេះ​នៅរាល់​ពេលដែល ​អ្នក​និយាយ​ឬ​សន្យាអ្វីមួយ​ ទៅកាន់​នាង ​អ្នកគួរតែ​ធ្វើវា​ជាមួយ​សកម្មភាព​ ដើម្បី​អាច​ឲ្យ​នាង​មាន​ភាព​ជឿជាក់ ​ទៅកាន់​អ្នក​បាន​។

៥. ភាពស្ថិតស្ថេរ

រូបតំណាង

មនុស្ស​ស្រី​ភាគ​ច្រើន ​តែងតែ​ត្រូវ​កា​ភាព​ស្ថិត​ស្ថេរ ​ពី​មនុស្សប្រុស​ដែល ​នាង​ស្រលាញ់។ អ្នកមិន​អាច​រំពឹង​ឲ្យ​នាង ​មាន​ភាព​រីករាយ​ជាមួយ​ អ្នកនោះ​ទេ ប្រសិនបើអ្នកបង្ហាញ​ខ្លួន ​តែពេល​សប្បាយ​នោះ​។ ព្រោះ​អ្វី​ដែល​នាង​ចង់​បាន​នោះ ​គឺ​នាង​ចង់​ឲ្យ​មនុស្ស​ប្រុស​ដែល​ នាងស្រលាញ់​មាន​វត្តមាន​នៅជិត​នា​ង មិន​ថា​​កាលៈទេសៈលំបាក ឬ​រីករាយនោះទេ​។ អ្នកត្រូវតែ​សម្រប​ ជាមួយ​នាង​។ បើ​ទោះបី​ជា​អ្វី​ៗ​ដែល ​នៅជុំវិញ​ខ្លួន​អ្នក​កំពុងតែ ផ្លាស់​ប្តូរ​អ្នកក៏ដោយ អ្នក​ត្រូ​វ​តែ​មាន​វត្តមាន ​នៅក្នុង​ជីវិត​របស់​នាង​។ អ្នក​ត្រូវ​តែ​បង្ហាញ​ឲ្យ ​នា​ងឃើញ​ថា​បើ​ទោះបីជា ​ពិភពលោក​នេះ​ត្រូវ​រលាយ​ក៏ ​អ្នកនឹង​នៅ​ទីនោះ ដើម្បីនាងមិន​ទៅ​ណា​ដែរ​។

៦. ទំនុកចិត្ត

រូបតំណាង

ចង់​ចាំថា​ត្រូវ​រក្សា ​នៅ​ទំនុកចិត្ត​របស់ អ្នក​ជានិច្ច​។ អ្នក​ត្រូវ​បែង​ចែក​ឲ្យ​ច្បាស់​ និង​ដាច់​ពីគ្នា​រវាង​ ភាពក្រអឺត​ក្រទមនិង​ទំនុកចិត្ត​។ អ្នកមិន​ត្រូវ​មាន ​ភាព​ក្រអឺតក្រទម ​ជាមួយ ​មនុស្ស​ដែល អ្នក​ស្រលាញ់​នោះទេ​។ ប៉ុន្តែ​អ្នក​ត្រូវ​តែបង្ហាញ​ ​នៅទំនុក​ចិត្ត​ក្នុង​នាម​ជា​មនុស្ស​ប្រុស ​ហើយ​នោះគឺ​ជា​អ្វី​ដែល ​អ្នក​ត្រូវ​តែ​មានសម្រាប់ ​មនុស្ស​ដែល​អ្នក​ស្រលាញ់​។ ទំនុកចិត្ត​គឺគន្លឹះ ​នៅក្នុង​ការ​រក្សា​ភាព​ទាក់​ទាញ​ និង​មន្តស្នេហ៍របស់​អ្នក​ផងដែរ​។

៧. ភាព​បើ​កចំហ

រូបតំណាង

មនុស្ស​ស្រី​តែង​តែ​ ចង់​កាន់​ដៃមនុស្ស​ប្រុស​ ដែល​មិន​មាន ​នៅ​ការភ័យ​ខ្លាច ក្នុង​ការបើ​ចំហ នៅទំនាក់​ទំនង​របស់​ពួកគេ ​ទៅ​ឲ្យ​អ្នក​ដទៃ​ទៀតឲ្យបាន​ដឹង​។ អ្នក​ត្រូវ​តែ​ក្លាហាន ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍ ​និង​សម្ព័ន្ធភាព​របស់​អ្នក​និងនាង​។ អ្នក​ត្រូវ​តែ​ធ្វើ​ជា​គម្រូ ​ឲ្យ​នាង​បាន​ឃើញ​ពី​ចិត្ត​ស្មោះ​ត្រង់ ​របស់​អ្នក​ជាមុន​ មុនពេល​ដែល​អ្នក​ចង់​ឲ្យ​នាង ​ធ្វើ​នៅ អ្វីដូច​ដែល ​អ្នក​បាន​ធ្វើ​ទៅលើនាង​។

៨. ការដឹងគុណ

រូបតំណាង

តែង​តែបង្ហាញ​ពី ​ការ​ដឹង​គុណ​របស់ អ្នក​ចំពោះ​នាង​។ អ្នក​មិន​ដែល​ចង់​ឲ្យនាងមាន​អារម្មណ៍​ថា ​អ្នកមិន​រំភើប​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​ និងអ្វី​ៗគ្រប់​យ៉ាង ​ដែល​នាង​បានធ្វើ​សម្រាប់ ​ទំនាក់​ទំនង​របស់អ្នក​។ អ្នកតែង​តែព្យាយាម បង្ហាញ​ឲ្យ​នាង​បាន​ឃើញ​ពី ​តម្លៃ​និង​ក្តី​រំភើប​ដែល ​អ្នក​មាន​ចំពោះ​នាង​។ បង្ហាញ​ការ​ដឹង​គុណ​របស់​អ្នក​ សម្រាប់​គ្រប់​យ៉ាង​ដែល​នាង​បាន​ធ្វើ ​និងអ្វីៗដែល​នាង​បាន​ផ្តល់​ទៅឲ្យ​អ្នក៕ ​

ប្រភព៖ Relationship Rules, Herway

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ