មកស្គាល់តារាថៃ ៤ រូបកំពុងល្បីល្បាញខ្លាំង នឹងត្រៀមអ្វីថ្មីៗសម្រាប់ហ្វេនៗក្នុងឆ្នាំ ២០២១ នេះ

//s9.kh1.co/d1/d1780e818be712e65a3fe2c817defea89a7ae01f.jpg
នារី

 ០១-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាថៃ ៤ រូបកំពុងល្បីល្បាញខ្លាំង នឹងត្រៀមអ្វីថ្មីៗសម្រាប់ហ្វេនៗក្នុងឆ្នាំ ២០២១ នេះ!

ថៃ៖ បើនិយាយពីឈ្មោះតារាថៃប្រុសស្រីទាំង ៤ រូបនេះប្រាកដជាប្រិយមិត្តបានស្គាល់ជាក់ជាមិនខាន បន្ទាប់ពីពួកគេបានសម្តែងរឿងភាគល្បីៗជាច្រើនមកនេះ។ ចង់ដឹងអត់ថា តើតារាទាំង ៤ នេះជាអ្នកណា? ហើយពួកគេកំពុងត្រៀមរឿងប៉ុន្មាន និងចំណងជើងអ្វីខ្លះសម្រាប់អ្នកគាំទ្រ និងអ្នកទស្សនា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Baifern Pimchanok
បច្ចុប្បន្នតារាស្រីល្បីឈ្មោះ Baifern កំពុងមមាញឹកថតរឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ៣ គឺរឿង «Sroi Sabunga» ជាមួយលោក Nine Naphat

ហើយសម្រាប់ខែតុលា ឆ្នាំ២០២០ នេះនាងនឹងចាប់ផ្តើមថតរឿងភាគថ្មីមួយទៀតរបស់ទូរទស្សន៍ GMM 25 គឺរឿង «36 Days Chun Ja Phung Ngan Wiwah» ជាមួយនឹងលោក Non Chanon

មិនតែប៉ុណ្ណោះ ក្នុងពេលឆាប់ៗនេះតារាស្រីរូបនេះក៏មានរឿងភាគថ្មីមួយទៀតរបស់ប៉ុស្តិ៍ ONE 31 គឺរឿង“Sinaeha Saree” ជាមួយលោក Sean Jindachot។  គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំនេះ Baifern មានរឿងភាគថ្មីចំនួន ៣ រឿងសម្រាប់អ្នកគាំទ្រ។

Baifern Pimchanok
Baifern Pimchanok

២. Pear Pitchapa
រីឯតារាស្រី Pear គឺជាតារាសម្តែងដែលមានប្រជាប្រិយភាពខ្លាំង ហើយភាគច្រើននាងដើរជាតួអង្គកាចឆ្នើស និងចិត្តអាក្រក់។ បច្ចុប្បន្ននេះ នាងកំពុងថតរឿងភាគថ្មីរបស់ប៉ុស្តិ៍ទូរទស្សន៍មួយគឺរឿង «Mia Jum Pen» ជាមួយ Mai Warit និង Pie Rinrada ។មិនតែប៉ុណ្ណោះ ក្នុងពេលឆាប់ៗនេះនាងនឹងមានរឿងភាគទូរទស្សន៍ថ្មីចំនួន ២ បន្ថែមទៀតគឺរឿង «Karat Ruk» និង «Pom Sanaeha»

Pear Pitchapa
Pear Pitchapa

៣. Deaw Suriyont
សម្រាប់តារាប្រុស Deaw វិញបានសម្តែងក្នុងរឿងភាគមួយ ដែលមានចំណងជើងថា «Duang Baeb Nee Mai Mee Ju»។គួរបញ្ជាក់ផងដែរថា កាលពិថ្មីៗនេះលោកទើបនឹងបញ្ចប់ការថតរឿងភាគទូរទស្សន៍ថ្មីចំនួន ២ ទៀតគឺរឿង «Trab Fah Mee Tawan» និងរឿង «Piphob Himmaparn»

Deaw Suriyont
Deaw Suriyont

៤. Aom Sushar
ដោយឡែក Aom ទើបនឹងថតចប់រឿងភាគថ្មីរបស់ទូរទស្សន៍ ONE 31 គឺរឿង «Boss & Me» ជាមួយ Dj Push ។ ហើយនាងក៏កំពុងថតរឿងភាគថ្មីមួយទៀតគឺរឿង «Dtaem Rak» ជាមួយនឹង Pae Arak

 Aom Sushar
 Aom Sushar
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T