មិនមែនគូស្នេហ៍មែនទែន តែពេល ប៉ាច គីមមួយ និង ម៉ុល សាវ៉ាវ៉ាន់ ថតរូបបែបនេះ មើលទៅសមគ្នាណាស់

//s9.kh1.co/21/2179c38085e3b3350e00a306a8f2629ae1d128ca.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ យូរៗប៉ះគ្នាម្ដង ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់ នាំគ្នាថតរូបបែប Pre Weeding បែនេះ មើលទៅពីតជាស្រស់ស្អាតសាកសមគ្នាខ្លាំងមែនទែន។

ភ្នំពេញ៖ អាចនិយាយបានថា ការងារសិល្បៈរបស់តារាចម្រៀងស្រីសម្លេងស្រួយប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ប៉ាច គីមមួយ និងពិធីករប្រុស លោក ម៉ុល សារ៉ាវ៉ាន់ បច្ចុប្បន្នយើងឃើញថា ពួកគេមានការមមាញឹកក្នុងកិច្ចការងារសិល្បៈរបស់គេ ទៅតាមជំនាញរៀងៗខ្លួនច្រើនគួរសមដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត បើទោះបីជាតារាស្រីប្រុសទាំងពីរនាក់នេះ មានជំនាញខាងសិល្បៈខុសគ្នា និងមិនដែលបានចាប់ដៃគូសម្ដែងក្នុងបទចម្រៀងជាមួយគ្នាមែន ប៉ុន្តែថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្រ មានការពេញចិត្តជាខ្លាំង នៅពេលឃើញពួកគេចាប់ដៃគូថតរូប Pre Weeding ជាមួយគ្នា។

ដោយកាលពីម្សិលមិញនេះ កញ្ញា ប៉ាច គីមមួយ ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម និងបង្ហាញសម្រស់យ៉ាងស្រស់ស្អាត ក្នុងការថតផ្សព្វផ្សាយ បែបលក្ខណៈជា Pre Weeding ដែលមានការតុបតែងខ្លួនដូចជាកូនក្រមុំ បង្ហាញភាពស្នាមញញឹមនិងភាពផ្អែមល្ហែមជាមួយដៃគូប្រុស លោក ម៉ុល សារ៉ាវ៉ាន់ មើលទៅរូបភាពទាំងនោះ អ្នកទាំងពីរ ពិតជាសាកសមគ្នាខ្លាំង ដូចជាគូស្នេហ៍ដែលស្រលាញ់គ្នាពិតៗយ៉ាងដូច្នោះ។

យ៉ាងណាមិញ នេះគ្រាន់តែជាសិល្បៈនៃការរូបថតផ្សព្វផ្សាយប៉ុណ្ណោះ ដោយពួកគេមិនមែនជាគូស្នេហ៍នឹងគ្នាពិតមែននោះទេ ព្រោះកម្លោះសង្ហា លោក ម៉ុល សារ៉ាវ៉ាន់ ក៏មានម្ចាស់ចិត្តរួចទៅហើយដែរ ប៉ុន្តែទោះយ៉ាងណា សម្រាប់សមិទ្ធផល ការងារថ្មីរបស់តារាទាំងពីរនេះ ពិតជាបានធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្ត និងពោលពាក្យសរសើរជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពពី៖ Image Hunter Photography

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ម៉ុល សារ៉ាវ៉ាន់
ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយ និង ម៉ុល សារ៉ាវ៉ាន់
ប៉ាច គីមមួយម៉ុល សារ៉ាវ៉ាន់
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T