ហួសចិត្តមិនស្ទើរ ក្រោយ អ៊ីវ៉ា ឃើញរូបខ្លួនឯង មួយសន្លឹកនេះ!

//s9.kh1.co/40/405e280666c6c39e2f41421bd07fcc1292d6ccff.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងស្រីកូនកាត់ចិនកញ្ញា អ៊ីវ៉ា ក្រោយជោគជ័យលើវិថីសិល្បៈ សម្រស់រឹតតែស្រស់សោភាជាងមុន តែអ្វីដែលធ្វើឲ្យនាងហួសចិត្តខ្លួនឯងខ្លាំងនោះ គឺរូបភាពក្នុងវីដេអូបទ ទឹកអប់មានពិស ដែលស្កុបចំរូបមិនសូវស្អាតបែបនេះ។

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀងស្រីស្បែកសខ្ចី កូនកាត់ចិន កញ្ញា អ៊ីវ៉ា កាន់តែជោគជ័យលើវិថីសិល្បៈ បើទោះបីឈានជើងចូលសិល្បៈច្រើនឆ្នាំយ៉ាងណាក្ដី ក៏តារាស្រីរូបនេះ នៅតែមានហ្វេនគាំទ្រច្រើនមិនចាញ់កាលមុនឡើយ។ លើសពីនេះទៅទៀត នាងកាន់តែវិវត្តន៍ខ្លួនជាងមុន ទាំងសមត្ថភាព និងរូបសម្ផស្ស ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍លើនាងកាន់តែខ្លាំងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្រស់ តារាចម្រៀងស្រីរូបនេះវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារារូបនេះកាន់តែស្រស់ស្អាតប្លែកជាងមុន ហើយនៅតែអាចថែរាងឲ្យនៅស្លីមបានដដែល មិនថាមុខមាត់ ឬស្បែកនោះទេ នៅតែក្មេងជាងវ័យ។ ក្នុងនោះដែរ បើនិយាយដល់ស្ទាយ៍តុបតែងខ្លួនវិញ នាងពិតជាមានស្ទីលប្លែកៗ និងមានពណ៌ឆើតៗតែម្ដង ដោយមើលទៅពិតជាលេចធ្លោ ឃ្យូតខ្លាំងទៀតផង ហើយគ្រប់ពេលនាងឡើងឆាកម្ដងៗ ធ្វើឲ្យហ្វេនៗមើលសឹងមិនដាក់ភ្នែកតែម្ដង។

ទន្ទឹមនឹងភាពជោគជ័យមកទល់ និងមានអ្នកស្គាល់ច្រើនដូចសព្វថ្ងៃនេះក៏ដោយសារបទចម្រៀងមួយមានចំណងជើង «ទឹកអប់មានពិស»ផងដែរ ហើយបទនេះដែរ ពិតជាពីរោះរណ្ដំមានអ្នកចូលចិត្តច្រើនទៀតផង។ ដោយឡែកថ្មីៗនេះមានផេកមួយយកវីដេអូបទនេះទៅបង្ហោះម្តងទៀត ហើយកញ្ញា អ៊ីវ៉ា ក៏បានឃើញបទនោះផងដែរ តែអ្វីដែលធ្វើឲ្យនាងហួសចិត្ត និងអស់សំណើចបំផុតនោះ សកម្មភាពក្នុងវីដេអូបទនោះត្រូវបានស្ដុបជាប់នៅចំពេលខ្លួនកំពុងហាមាត់ មើលទៅពិតជាអស់សំណើចខ្លាំងតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយឃើញបែបនោះហើយ តារាស្រីរូបនេះ ក៏បាននិយាយថា «សុំសើច អុិនធើណែតស្លូពេកធ្វើបាបគេណាស់ ទឹកអប់មានពិស»

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
  កញ្ញា អ៊ីវ៉ា 
អ៊ីវ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T