រឿងលែងលះមិនទាន់ដាច់ស្រេច ចាប់បាន ត្រចៀកកាំ ទាក់ទងមិត្តប្រុសថ្មីក្មេងជាងជិត១០ឆ្នាំ

//s9.kh1.co/30/30feeb3f7113cc9801e31ad8ef0aa7b0e1b857be.png
តារា & កម្សាន្ដ

 ០១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើកបង្ហាញ បុរសដែលគេសង្ស័យ ជាគូស្នេហ៍ថ្មី របស់ Wei Zhao ដែលជាមកពី គ្រួសារអ្នកទ្រព្យក្នុងប្រទេសចិន ជាពិសេសនោះ​ មានអាយុក្មេងជាង​៨ឆ្នាំ

ចិន៖ តាមសារព័ត៌មាន QQ បានធ្លាប់រាយការណ៍មកថា តារាសម្តែងស្រី Wei Zhao ដែលគេបានស្គាល់ជា ត្រចៀកកាំ  ត្រូវបានគេប្រទះឃើញជាមួយមនុស្សប្រុសប្លែកមុខម្នាក់ ជាច្រើនថ្ងៃជាប់ៗគ្នា មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំង ចេញចូល អាផាតមិនជាមួយគ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពថ្មី បានបន្ថែមទៀតថា បុរសដែលសង្ស័យថាជាស្នេហាថ្មីរបស់ Wei Zhao គឺជាអ្នកថតរូបម្នាក់ដែលមានឈ្មោះ  Kha Duc Danh ដែលមកពីគ្រួសារអ្នកមាន។ គេបានបញ្ជាក់ថា ម្ដាយរបស់បុរសនោះ ជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយដែលមានក្រុមហ៊ុន វិស្វកម្មជាង ២០ ទូទាំងពាសពេញប្រទេសចិន ដែលខ្លួនគាត់ផ្ទាល់ ក៏ជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុននេះផងដែរ។

អ្វីដែលពិសេសនោះ  រូបលោកក្មេងជាងត្រចៀកកាំរហូតដល់ ៨ ឆ្នាំឯណោះ ដែលបានសិក្សានៅសាកលវិទ្យាល័យ Goldsmiths ដែលជាសាលាឈានមុខគេខាងផ្នែកសិល្បៈការរចនា និងវិទ្យាសាស្ត្រសង្គមក្រោមសាកលវិទ្យាល័យ London

យ៉ាងណាមិញ នៅពេលរូបភាពទាំងពីរ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចែកចាយ តារាស្រីវ័យ ៤៤ឆ្នាំរូបនេះ មិនបានជំទាស់អ្វីឡើយ លើសពីនេះ អ្នកម្តាយកូនមួយនេះ​ ក៏បានចែករំលែកនូវរូបថតថ្មីៗជាច្រើនសន្លឹកដែលបង្ហាញពី អាកប្បកិរិយាព្រងើយកន្តើយចំពោះព័ត៌មាន ខណៈដែល រឿងអាស្រូវលែងលះ ជាមួយស្វាមីរបស់តារាស្រីរូបនេះ មិនទាន់ដាច់ស្រេច៕

សូមទស្សនារូបខាងក្រោម៖

Wei Zhao
Wei Zhao
Wei Zhao
Wei Zhao
Wei Zhao
Wei Zhao
Wei Zhao 
Wei Zhao 
បុរសដែលគេសង្ស័យជាមិត្តប្រុសថ្មីរបស់Wei Zhao
បុរសដែលគេសង្ស័យជាមិត្តប្រុសថ្មីរបស់Wei Zhao
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T