Nescafé ប្រារព្ធទិវាណេសកាហ្វេដ៏អស្ចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០១ ខែតុលា

//s9.kh1.co/00/00ad284b6d5c33ba21914cef7ab2eae1656f063f.jpg
សង្គម

 ០១-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ភ្នំពេញ ដោយសារតែរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះ ប្រជាជនកម្ពុជាតែងតែទទួលបានភាពរីករាយស្រស់ស្រាយនាពេលព្រឹកកាន់តែប្រសើរជាងមុនជាមួយនឹងណេសកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់ ដែលជាម៉ាកកាហ្វេទទួលបានការជឿទុកចិត្តបំផុតនៅលើពិភពលោក និងជាជម្រើសកាហ្វេឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ

ដោយស្មារតីនៃការស្រលាញ់ និងដើម្បីបង្កើនការយល់ដឹងអំពីកាហ្វេ ឆ្នាំនេះ ណេសកាហ្វេ ព្រមទាំងប្រជាជនកម្ពុជាបានជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីអបអរសាទរទិវាណេសកាហ្វេ រួមគ្នានឹងការប្រារព្ធទិវាកាហ្វេអន្តរជាតិ ដោយមានការចូលរួមពីប្រទេសជាង ១៨០ នៅជុំវិញពិភពលោក។ ទិវានេះ ត្រូវបានធ្វើឡើងដើម្បីប្រមូលផ្ដុំអ្នកនិយមកាហ្វេទាំងអស់ ក្នុងគោលបំណងអបអរ និងបង្ហាញពីឆន្ទៈរួមគ្នាក្នុងការលើកកម្ពស់គុណតម្លៃនៃគ្រាប់កាហ្វេប្រកបដោយនិរន្តរភាព។ 

ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ

នាយកគ្រប់គ្រង Nestle ប្រចាំប្រទេសកម្ពុជា លោក Chandana Fernando បានមានប្រសាសន៍ថា 

“ឆ្នាំនេះគឺជាឆ្នាំទី ៣ ហើយសម្រាប់យើង។ យើងយល់ និងមើលឃើញពីសារសំខាន់ និងតម្លៃនៃទិវានេះ។ ការអបអរសាទរនេះ គឺជាឱកាសមួយដើម្បីឱ្យអ្នកដែលចូលចិត្តកាហ្វេទាំងអស់ចូលរួមចែករំលែកនូវពេលវេលាដ៏រីករាយដែលកាហ្វេនាំមកកាន់ជីវិតរបស់ពួកគាត់។”

លោក Chandana Fernando
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ

ទិវានេះពោរពេញដោយសកម្មភាពសប្បាយរីករាយជាច្រើនរួមមាន៖ ការលេងល្បែងកម្សាន្តជាមួយកែវណេសកាហ្វេ ដែលចាប់ផ្តើមនៅមុខផ្សារធំថ្មី បន្ទាប់មកបន្តទៅមជ្ឈមណ្ឌលភ្នំពេញ និងស្ថានីយរថយន្ដក្រុងច្បារអំពៅ ដែលអនុញ្ញាតឱ្យអ្នកនិយមកាហ្វេនៅតាមទីតាំងនីមួយៗ អាចចូលរួមលេងល្បែងកម្សាន្ដើម្បីទទួលបានរង្វាន់ផងដែរ។ កម្មវិធីនេះត្រូវបានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ ណេសកាហ្វេ ដោយមានទូតសុឆន្ធៈពីណេសកាហ្វេ លោក ជា វណ្ណារិទ្ធ ធ្វើការអត្ថាធិប្បាយ និងផ្តល់ជូនកាដូអនុស្សាវរីយ៍ពីណេសកាហ្វេ ដល់អ្នកនិយមកាហ្វេ រួមនិងការភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ ណេសកាហ្វេ រាប់ពាន់កែវដោយឥតគិតថ្លៃផងដែរ។

NESCAFÉ ដឹងថា កាដូដែលឥតព្រៀងទុកតែងតែធ្វើឱ្យអ្នកទទួលមានការភ្ញាក់ផ្អើល និងសប្បាយរីករាយ ដូច្នេះហើយពួកគេបានប្រើប្រាស់រថយន្តណេសកាហ្វេ ធ្វើដំណើរជុំវិញទីក្រុងភ្នំពេញដើម្បីឱ្យអ្នកចូលរួមអាចថតរូប និងផ្តល់នូវភាពភ្ញាក់ផ្អើលជាមួយនឹងការចែកជូនកាដូអនុស្សាវរីយ៍ដូចជា៖ កែវណេសកាហ្វេ ណេសកាហ្វេប្លេនអេនព្រូវ និងណេសកាហ្វេកំប៉ុងជាដើម។ សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មរួមរបស់ ណេសកាហ្វេ ក្នុងការចែករំលែកកាហ្វេ និងពេលវេលាល្អៗជាមួយអតិថិជនទាំងអស់។

ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ

លោក Chandana បានមានប្រសាសន៍បន្ថែមទៀតថា 

“ក្នុងដំណើរប្រកបដោយភាពជោគជ័យនៅប្រទេសកម្ពុជា ណេសកាហ្វេ បានបង្ហាញតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកភ្ជាប់ទំនាក់ទំនង ដែលជំរុញឱ្យប្រជាជនកម្ពុជាពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ ហើយជារៀងរាល់ថ្ងៃ គឺជាការចាប់ផ្ដើមថ្ងៃថ្មីជាមួយណេសកាហ្វេ។ ក្លិនដ៏ឈ្ងុយ និងរសជាតិដ៏ឆ្ងាញ់របស់ ណេសកាហ្វេ នឹងធ្វើឱ្យអារម្មណ៍របស់លោកអ្នកស្រស់ថ្លា។ អាចនិយាយម៉្យាងទៀតបានថា ពេលវេលាពេលព្រឹករបស់លោកអ្នកកាន់តែប្រសើរជាមួយ ណេសកាហ្វេ។ ប្រជាជនកម្ពុជាជាច្រើនបានចាប់ផ្តើមបង្កើតទំនាក់ទំនងល្អៗជាមួយគ្នាតាមរយៈការពិសាណេសកាហ្វេមួយកែវ។ យើងតែងតែព្យាយាមធ្វើការច្នៃប្រតិដ្ឋ និងកែលម្អផលិតផលរបស់យើងដើម្បីផ្តល់នូវជម្រើសកាន់តែប្រសើរជាងមុន ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។ យើងរីករាយដែលឃើញថា ណេសកាហ្វេ នៅតែជាកាហ្វេដែលអតិថិជនតែងតែចូលចិត្តពីមួយជំនាន់ទៅមួយជំនាន់៕”

លោក Chandana Fernando
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
ទិវាណេសកាហ្វេ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T